Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរសព្ទ​មាន​ប៊ូតុង Nokia 220 4G និង Nokia 105 (2019) ទើប​ចេញ​ផ្លូវ​ការ

  • បោះពុម្ព

មួយរយៈក្រោយមកនេះ ឃើញថាសន្ទុះរបស់ Nokia កំពុងរីកចម្រើនក្នុងទីផ្សារឡើងវិញ ជាបណ្តើរៗហើយ យើងក៏សង្គេតឃើញទៀតថា មានអតិថិជនមួយចំនួនធំ នៅតែស្រលាញ់គាំទ្រយីហោនេះ

ហេតុដូចច្នេះហើយ ទើបធ្វើឲ្យ HMD Global នៅតែមានកម្លាំងចិត្ត បន្តផលិតកម្មខ្លួន ព្រមទាំងនាំមកនូវកំណែអាប់ដេតថ្មីៗ មិនឲ្យចាញ់គេផងដែរ។ កាលពីពេលថ្មីៗនេះ HMD Global ស្ងាត់ៗប្រកាសបញ្ចេញម៉ូឌែល ពីរផ្សេងគ្នាតែម្តង នោះរួមមាន Nokia 220 4G និង Nokia 105 (2019) ដែលជាជំនាន់ទី 4។

មកទល់នឹងឆ្នាំនេះ ក្រុមហ៊ុន HMD Global មិនត្រឹមតែប្រកាសចេញកំពូលស្មាតហ្វូន ក៏ដូចជាស្មាតហ្វូនធុនកណ្ដាល របស់ខ្លួនប៉ុណ្ណោះទេ តែក៏បាននាំមកនូវស្មាតហ្វូនជំនាន់ថ្មី អាចនិយាយបានថា N ចុចពិល ស៊េរីឆ្នាំ 2019។ Nokia 220 4G ត្រូវបានរចនាឡើង កាន់តែពិសេស ជាមួយតួខ្លួនជ័រ ធន់នឹងការធ្លាក់ មានប៊ូតុងចុចបែប Classic និងមានអេក្រង់ពណ៌ទំហំ 2.4 អ៊ីញ ជាប្រភេទ QQVGA អាចឲ្យយើងមើលឃើញពណ៌ ត្រឹមកម្រិតអាចទទួល យកបានប៉ុណ្ណោះ តែវាមិនឈប់ត្រឹមនេះនោះទេ គឺបានបំពាក់មកជាមួយ កាមេរ៉ាយិនស៊ិន ពពួក VGA មួយគ្រាប់ អមមកជាមួយ LED Flash នៅខាងក្រោយផងដែរ។ លើសពីនេះទៅទៀត វាបានតម្លើង រ៉េមទំហំដល់ទៅ 16MB និងអង្គផ្ទុកទិន្នន័យ 24MB ជាមួយថ្មទំហំ 1200mAh បើប្រើនិយាយ ទូរសព្ទជាប់បានដល់ 6.3 ម៉ោង តែបើមិនសូវជាប្រើទេ គ្រាន់តែទុកវា Standby ចោល ថ្មកាន់ដល់ 27 ថ្ងៃឯណោះ ហើយមានរន្ធសាក បញ្ចូលថ្ម Micro USB។

ប៉ុន្តែ អ្វីដែលជាចំណុចកាន់តែពិសេសនោះគឺ វាបានបំពាក់សេវា 4G មកជាមួយ ដែលធ្វើឲ្យល្បឿនអ៊ីនធើំណេត កាន់តែលឿន ងាយស្រួលក្នុងការលេង បណ្តាញសង្គមដូចជា Facebook Twitter ជាដើម តែក្នុងករណី ដែលម្ចាស់ទូរស័ព្ទនៅតំបន់ដែលមិនមាន 4G គឺវានឹងធ្លាក់មកដល់ 2G តែម្តង ព្រោះ Nokia 220 4G មិនមានការផ្គត់ផ្គងពី ប្រព័ន្ធសេវា 3G នោះទេ។ វាមានទម្ងន់ 86.5 ក្រាម និងវិមាត្រស្មើនឹង 121.3 x 52.9 x 13.4m អាចប្រើបានស៊ីមពីរ។

ងាកមក Nokia 105 វិញ HMD Global បានបញ្ចេញទូរសព្ទម៉ូឌែលនេះ បានបីជំនាន់រួចមកហើយ ដែលជំនាន់ចុងក្រោយ បានប្រកាស ដាក់លក់លើទីផ្សារតាំងពីឆ្នាំ 2017 មកម្លេះ។ ដូចច្នេះ ពេលនេះវត្តមានរបស់ Nokia 105 (2019) ជំនាន់ទី 4 ក៏មកដល់ថ្មីទៀតហើយ ជាមួយលក្ខណៈសម្បត្តិ ស្រដៀងទៅនឹង ជំនាន់ទី 3 គ្រាន់តែមានអេក្រង់ទំហំតូចជាង មុនបន្តិចតែប៉ុណោះ ហើយតួខ្លួនវាស្រោប ដោយជ័រធន់នឹងការធ្លាក់ ប៊ូតុងចុចឃ្លាតគ្នា មានភាពងាយស្រួល។ ទោះជាយ៉ាងក៏ដោយ Nokia 105 (2019) នេះ នៅតែមានកំលាំងម៉ាស៊ីន មិនប្លែកពីមុនទេ មានរ៉េម 4MB និងអង្គចងចាំ 4MB ដែរ ថ្មទំហំ 800mAh អាចដោះចេញបាន, ការនិយាយជាប់ បានដល់ 14.4 ម៉ោង, រួមទាំងមានវិទ្យុ, ប្រើបាន ស៊ីមចំនួន 2, មានរន្ធដោតកាស និងរន្ធសាក បញ្ចូលថ្ម Micro USB ដោយអេក្រង់វា ត្រឹម 1.77 អ៊ីញ។ ជាពិសេស វាដំនើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Nokia Series 30+ រួមទាំងមានហ្គេមពស់ ផងដែរ។

ចំពោះ Nokia 220 4G មានជម្រើសពណ៌ត្រឹមតែពីរគឺពណ៌ខ្មៅ និង ខៀវស្រាល រីឯ ជម្រើសពណ៌របស់ Nokia 105 (2019) មានបី រួមមាន ពណ៌ខ្មៅ, ពណ៌ខៀវ, និងពណ៌ផ្កាឈូក។ សម្រាប់តម្លៃវិញ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ទេ គ្រាន់តែយើងអាចដឹងថា វាបែបមើលទៅ មិនថ្លៃជាងស៊េរីមុនៗ ប៉ុន្មានទេ។





ដកស្រង់ចេញពីCamborReport