បណ្តាញសង្គម

Samsung ប្រកាស​ថា Galaxy Fold ជួស​ជុល​បាន​ដោយ​ជោគ​ជ័យ​ហើយ និង​ត្រៀម​ចេញ​លក់​នៅ​ខែ​កញ្ញា​ខាង​មុខ

យើងបានដឹងហើយថា Galaxy Fold របស់ Samsung បានប្រកាសចេញជាផ្លូវការ តាំងពីខែកុម្ភៈ ដើមឆ្នាំ 2019 មកម្លេះ ហើយវាក៏បានដាក់អោយធ្វើការបញ្ជាទិញនៅតាមទីផ្សារប្រទេស មួយ

ចំនួនរួចហើយដែរ។ ប៉ុន្តែពេលនោះ វាមានបញ្ហាជាច្រើន ដែលបានបង្ខំអោយ Samsung លុបចោលការកុម្ម៉ង់ទិញទាំងអស់ និងសម្រេចចិត្តប្រមូលយកមក ធ្វើការជួសជុល សាជាថ្មីម្ដងទៀតជាបន្ទាន់ ដើម្បីដោះស្រាយ ទៅលើបញ្ហាដែលកើតមាន ទាំងអស់នោះ។

ជាក់ស្ដែងពេលថ្មីៗនេះ មានរបាយការណ៍មួយ បានបង្ហាញថា ក្រុមហ៊ុនបច្ចេកយក្យ របស់កូរ៉ាខាងត្បូងមួយនេះ បានធ្វើការតេស្ត និងជួសជុលលើ Galaxy Fold បានជោគជ័យ ចប់សព្វគ្រប់អស់ហើយ និងអាចប្រកាសជាថ្មីម្ដងទៀត នៅពេលឆាប់ៗ ខាងមុខ។

ពិតមែនហើយ យោងទៅតាម ការបកស្រាយរបស់ Samsung ផ្ទាល់ បានអោយដឹងថា ស្រទាប់ការពារខាងលើនៃអេក្រង់ Infinity Flex ត្រូវបានពង្រីកហួសពីផ្ទៃកញ្ចក់ ដល់គែមអេក្រង់ ដោយមិនអាចបកចេញ ដូចលើកមុនបានទៀតឡើយ និងសម្រាប់បញ្ហាត្រង់កន្លែង គន្លឺះបត់កណ្ដាលវិញ គឺក្រុមហ៊ុន Samsung បានប្រាប់ថា នឹងកាត់បន្ថយគម្លាតរវាង ផ្នែកខាងក្រោម និងផ្នែកខាងលើ អោយទទួលបានលក្ខណៈ កាន់តែជិតគ្នាជាងមុន ដោយមិនអាចអោយ វត្ថុធាតុល្អិតៗ ចូលបានងាយៗ ដូចមុននោះទេ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះ ក៏បានកែសម្រួល ត្រង់គន្លឹះបត់បិទអេក្រង់ អោយវាកាន់តែប្រសើរ ជាងមុនបន្ថែមទៀតផងដែរ។

ជាចុងក្រោយនេះ ទោះជាយ៉ាងណាក៏ដោយ ពេលកន្លងមកបង្ហាញថា Galaxy Fold អាចនឹងបានប្រកាសចេញម្ដងទៀត នៅខែកក្កដា តែមើលទៅហាក់ដូចជា មានការសង្ឃឹមតិចតួចណាស់ ប៉ុន្ដែពេលនេះ ក្រុមហ៊ុន Samsung ផ្ទាល់ បានប្រកាសថា វានឹងត្រូវបានពន្យារពេល រហូតទៅដល់ខែកញ្ញាវិញ ដោយមិនបាន បញ្ជាក់ថ្ងៃច្បាស់លាស់នោះទេ ជាមួយការរក្សាតម្លៃ 1980$ ដដែល។

ដកស្រង់ចេញពីCamborReport