Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

vivo​ iQOO​ Pro​ 5G​ នឹង​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ក្នុង​ខែ​សីហា ​ដែល​អាច​មាន​បច្ចេក​វិទ្យា​សាកថ្ម​លឿន​ដល់​ 120W​?

  • បោះពុម្ព

កាលពីខែមុន vivo បានប្រកាសថា ខ្លួននឹងបញ្ចេញស្មាតហ្វូន ជំនាន់ថ្មីដែលអាចទ្រទ្រង់ប្រព័ន្ធ 5G នៅក្នុងត្រីមាសទី 3 ឆ្នាំ 2019 នេះ អាចនៅចន្លោះខែកក្កដា ដល់ខែកញ្ញាខាងមុខ។

ជាក់ស្ដែងក្នុងពេលនេះ ក្រុមហ៊ុន vivo បានប្រកាសថា ស្មាតហ្វូន 5G ដំបូងរបស់ខ្លួន នឹងត្រូវប្រកាសចេញ ផ្លូវកានៅខែសីហា ខាងមុខនេះហើយ។

ទោះជាយ៉ាងណា vivo មិនបានចែករំលែកអ្វីច្រើនទេ អំពីស្មាតហ្វូន 5G មួយនេះ ប៉ុន្តែបានចែករំលែកផ្ទាំងរូបភាព នៅលើបណ្តាញសង្គម Weibo ដោយបានបង្ហាញ ពីរូបរាងផ្នែកខាងក្រោយ របស់វាខ្លះៗផងដែរ ហើយបើយើងមើលទៅលើ ស្មាតហ្វូន 5G ថ្មីនេះ វាមានលក្ខណៈ ស្រដៀងទៅនឹង vivo iQOO ធម្មតាដែរ ដោយវាបានប្រកាសចេញតាំងពី ខែមីនា មកម្លេះ។ មួយវិញទៀត នៅក្នុងរូបភាព ដែលបានបង្ហាញដោយក្រុមហ៊ុន vivo ផ្ទាល់នោះ ក៏អាចបញ្ជាក់បានថា iQOO Pro 5G ស៊េរីថ្មីនេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ទៀតផង។ លើសពីនេះ iQOO Pro 5G ត្រូវបានគេរំពឹងថា វាអាចនឹងប្រើប្រាស់ បន្ទះឈីប Snapdragon 855+ ជំនាន់ចុងក្រោយ និងអាចទ្រទ្រង់បច្ចេកវិទ្យា សាកថ្មល្បឿនលឿនដល់ទៅទំហំ 120W ឯណោះ។

គួរបញ្ជាក់ថា សម្រាប់បច្ចុប្បន្ននេះ យើងនៅមិនទាន់ បានដឹងច្បាស់ទេថា iQOO Pro អាចជាស្មាតហ្វូន 5G តែមួយគត់ ដែលនឹងត្រូវ ប្រកាសចេញនៅខែក្រោយនេះ ឬយ៉ាងណា ព្រោះថាចុងសប្ដាហ៍មុន យើងបានឃើញរួចមកហើយ អំពី iQOO Plus 5G ដែលវាត្រូវបាន បំពាក់បន្ទះឈីប Snapdragon 855+ មានរ៉េម 8GB ជាមួយទំហំផ្ទុកក្នុងម៉ាស៊ីន 128GB និងមានថ្មទំហំ 4,500mAh ដែលអាចសាកថ្មលឿនបានទំហំ 44W ហើយវាអាចនឹង មានតម្លៃប្រហែល 655 ដុល្លារ ផងដែរ។

ដកស្រង់ចេញពីCamborReport