បណ្តាញសង្គម

លេច​ធ្លាយ​លក្ខណៈ​សម្បត្តិ​ពេញ​លេញ​ពី​ Nubia​ Z20​ ដែល​អាច​នឹង​ប្រើ​ឈីប​ Snadragon​ 855+​ និង​អាច​មាន​អេក្រង់​ពីរ

លើកមុន ប្រិយមិត្តអ្នកអានមួយចំនួន ប្រហែលបានដឹងរួចមកហើយ ពីចំណុចខ្លះៗ ទាក់ទងទៅនឹង ZTE Nubia Z20 ដែលវានឹងប្រកាសជាផ្លូវការនៅថ្ងៃទី 8 សីហា ខាងមុខនេះ។ មួយវិញទៀត

វាក៏ជាម៉ូឌែលលំដាប់កំពូលមួយ របស់ ZTE ដែលត្រៀមសំរាប់ប្រកួតប្រជែង នៅចុងឆ្នាំនេះ ក៏ដូចជាក្នុងឆ្នាំក្រោយ ផងដែរ។ ចំណែកក្នុងពេលនេះវិញ យើងក៏ទទួលបានដំណឹងបែកធ្លាយ ពីលក្ខណៈសម្បត្តិពេញលេញរបស់វា ហើយយើងនឹងចែករំលែកពត៌មាននេះ តាមរយៈការរៀបរាប់ខាងក្រោម។

ពិណាស់ TENAA បានបង្ហាញពីស្មាតហ្វូនរបស់ ZTE មួយដែលមានឈ្មោះកូដ NX627J ដោយលក្ខណៈសម្បត្តិ បានបង្ហាញឲ្យដឹងថា វាជាស្មាតហ្វូនលំដាប់កំពូល អញ្ចឹងគឺមានតែ Nubia Z20 ប៉ុណ្ណោះដែលសាកសម សម្រាប់ឈ្មោះកូដខាងលើ។ បើតាមប្រភពដដែល បានបញ្ជាក់ថា វាអាចមានអេក្រង់ទំហំ 6.42 អ៊ីញ ប្រភេទ OLED អាចបង្ហាញរូបភាពបានកម្រិត Full HD+ ឬ 1080 x 2340 ភិចស៊ែល ចំណែកអេក្រង់ខាងក្រោយរបស់វា មានទំហំ 5.1 អ៊ីញ និងមានកម្រិតបង្ហាញដូចគ្នា នឹងខាងមុខដែរ។ អេក្រង់ទាំងពីរនេះ អាចមានកម្រិត Aspect ratio ដូចគ្នា គឺ 19.5:9 និងលើសពីនេះទៅទៀត វាអាចមានទំហំតួខ្លួន 158.63 x 75.23 x 9.2mm ព្រមទាំងមានទម្ងន់ 186 ក្រាម។

ចំពោះស្នូលរបស់វាវិញ វាអាចបំពាក់ឈីបប្រភេទ Snapdragon 855+ រត់ដោយល្បឿន 2.956 GHz អាចមានជម្រើសរ៉េម ក៏ដូចជាអង្គផ្ទុក ចំនួនបីប្រភេទ រួមមាន 6GB / 128GB, 8GB / 256GB និង 12GB / 512GB។ ស្មាតហ្វូននេះ អាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ android 9 ដែលមានថាមពលថ្ម 3900mAh និងអាចមានការសាកថ្មល្បឿនលឿន ដូចគេដូចឯងដែរ។ ចំពោះកាមេរ៉ាវិញ វាអាចមានសរុបទាំងអស់ ចំនួន 3 គ្រាប់ ដោយនៅខាងក្រោយចំនួន 2 គ្រាប់ អាចមានទំហំ 48 មេហ្គាភិចស៊ែល + 16 មេហ្គាភិចស៊ែល និងខាងមុខ មិនទាន់មានការបង្ហាញច្បាស់លាស់ នៅឡើយទេ។

និយាយរួមទៅ នេះគ្រាន់តែជាលក្ខណៈសម្បត្តិត្រួសៗរបស់ Nubia Z20 ប៉ុណ្ណោះ ព្រោះនៅមានចំណុចមួយចំនួនទៀត មិនទាន់មានប្រភពណា អាចបង្ហាញបាននៅឡើយ។ ប៉ុន្តែបើតាមលក្ខណៈសម្បត្តិប៉ុណ្ណេះ យើងអាចនិយាយបានថា វាមិនមែនជាស្មាតហ្វូនធម្មតាៗនោះទេ ថាមិនត្រូវ វាអាចជាគូរប្រជែងសំខាន់ ជាមួយស្មាតហ្វូនកំពូលៗផ្សេងទៀតក៏ថាបាន។ ដូច្នេះ យើងរង់ចាំមើលទាំងអស់គ្នានៅថ្ងៃចេញផ្លូវការ របស់ទូរសព្ទមួយនេះ។

ដកស្រង់ចេញពីCamborReport