Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sony បាន​លក់​ម៉ាស៊ីន​ហ្គេម PlayStation 4 រហូត​ដល់​ទៅ 100 លាន​គ្រឿង​ហើយ

  • បោះពុម្ព

ទោះបីជាមានបញ្ហាមួយចំនួន ទាក់ទងនឹងការធ្លាក់ ភាគរយចំណែកទីផ្សារ យ៉ាងណាក៏ដោយ Sony នៅតែអាចធ្វើការលក់អស់ PlayStation 4 សរុបដល់ទៅចំនួន 100 លានគ្រឿង

និងក្លាយជាម៉ាស៊ីនហ្គេម លក់ដាច់បានលឿនបំផុត ថែមទៀតផង។ កាលពីពេលដំបូងមក Sony បានដាក់បង្ហាញថា ខ្លួនអាចលក់ម៉ាស៊ីនហ្គេម PS4 បានសរុបចំនួន 3.2 លានគ្រឿង នៅចន្លោះពីថ្ងៃទី 31 ខែមីនា និងថ្ងៃទី 30 ខែមិថុនាឆ្នាំ 2019 កន្លងផុតទៅនេះ។ បន្ទាប់មកទៀត ក៏បានប្រកាសថា កាលពីត្រីមាសពីមុនៗ ក៏បានលក់អស់សរុប 96.8 លានគ្រឿង ដូច្នេះមានន័យថា ក្នុងត្រឹមតែរយៈពេល 5 ឆ្នាំ និង 7 ខែ អាចលក់បានសរុបចំនួន 100 លានគ្រឿងឯណោះ។

លើសពីនេះទៅទៀត Sony ក៏បានបង្ហើបប្រាប់ថា ជាលើកដំបូងហើយ ដែលយើងបាន ពិនិត្យឃើញថា អ្នកលេងជាច្រើននាក់ បានធ្វើការទិញហ្គេម តាមរយៈប្រព័ន្ធឌីជីថល ឬតាមអនឡាញ (Online) ហើយការទិញឌីសមកលេង គឺមានការធ្លាក់ចុះច្រើន ដូច្នេះនាពេលអនាគត យើងនឹងអាចលែងឃើញមាន ហ្គេមនៅលើឌីស តទៅទៀតហើយ។ ទោះបីជាមានអាយុកាល ជាងកន្លះទសវត្សក៏ដោយ ម៉ាស៊ីនហ្គេម ដ៏ល្បីល្បាញ PlayStation 4 គឺ នៅតែទទួលបាន ការចំណាប់អារម្មណ៍ដដែល ដោយទើបតែពេលថ្មីៗនេះ ហាក់បីដូចជា មានភាពធ្លាក់ចុះនៃការទិញ បើប្រៀបធៀបទៅនឹង ឆ្នាំមុនៗផងដែរ។

ចំពោះការធ្លាក់ចុះនេះ គឺបានរំពឹងទុករួចមកហើយ ពីព្រោះដោយសារតែ ម៉ាស៊ីនហ្គេមជំនាន់ក្រោយ PlayStation 5 អាចនឹងមកដល់ក្នុងឆ្នាំ 2020 ឆាប់ៗខាងមុខនេះ ជាមួយនឹងមុខងារ Ray-Tracing 8K, ទំហំផ្ទុកជាប្រភេទ SSD និងអាចបន្ដលេង ហ្គេមរបស់ PS4 បានថែមទៀតផង។ ក្រៅពីនេះ យើងក៏ប្រទះឃើញថា ប្រាក់ចំណូលរបស់ Sony បានមកពីស្មាតហ្វូន គឺមានការធ្លាក់ចុះដល់ទៅ 15% ក្នុងត្រីមាសមុននេះ ដោយត្រូវបាន គេព្យាករណ៍ថា អាចនឹងធ្លាក់បន្ដទៀត នាពេលខាងមុខនេះ។ ភាគរយសរុបទាំងអស់ នៃការលក់ស្មាតហ្វូន Sony កាលពីឆ្នាំ 2018 គឺមានចំនួនតិចជាង កាលពីឆ្នាំ 2017 ដល់ទៅពាក់កណ្ដាលឯណោះ ហើយមកដល់ឆ្នាំ 2019 ក៏មានការធ្លាក់ចុះ មកក្រោមពាក់កណ្ដាល បើគិតនឹងចំនួនលក់ក្នុងឆ្នាំ 2018 ដូចគ្នាអញ្ចឹងដែរ។

ទន្ទឹមនឹងនេះដែរ ផ្នែកលក់សេនស័រកាមេរ៉ា របស់ក្រុមហ៊ុន Sony គឺបន្ដដំណើរការបានល្អ និងជាពិសេសនៅលើតំបន់ សេនស័រកាមេរ៉ា ស្មាតហ្វូនតែម្ដង។ ចំណែកឯកាមេរ៉ាឌីជីថល ដូចជាកាមេរ៉ាម៉ូឌែល Sony A7 (Full-Frame Mirrorless) គឺមានការធ្លាក់ចុះបន្ដិច ក៏ប៉ុន្ដែកាមេរ៉ារបស់ Sony នៅតែអាចបន្ដ រកប្រាក់ចំណូល បានច្រើនបំផុតដដែល ព្រោះអតិថិជនភាគច្រើន និយមចូលចិត្តស្លាក សញ្ញានេះផងដែរ។

ដកស្រង់ចេញពីCamborReport