Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​វិទ្យាសាស្រ្ត​ទើប​បង្កើត Contact Lenses ដែល​អាច​បញ្ជា​ឲ្យ​ពង្រីក​ឬបង្រួម​បាន ដោយ​ប្រើ​ភ្នែក​សម្រាប់​បញ្ជា

  • បោះពុម្ព

សព្វថ្ងៃនេះ បច្ចេកវិទ្យាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់មនុស្ស ដោយវាបានជួយសម្រួល ដល់ផ្នែកផ្សេងៗ ក៏ដូចជាសកម្មភាពជាច្រើន

ដែលមានប្រយោជន៍សម្រាប់មនុស្សទៀតផង។ អាស្រ័យហេតុនេះហើយ ទើបអ្នកវិទ្យាសាស្រ្តព្យាយាម ស្រាវជ្រាវរករបកគំហើញថ្មីៗ ដើម្បីបង្កើតជាស្នាដៃ រួមទាំងបង្កើនភាពងាយស្រួល ដល់ការរស់នៅរបស់មនុស្ស។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមអ្នកវីទ្យាសាស្ត្រ នៅសាកលវិទ្យាល័យមួយ ក្នុងសហរដ្ឋអាមេរិក រួមគ្នាបង្កើតលេនមួយ ប្រភេទ ដែលមានសមត្ថភាព មិនធ្លាប់មានពីមុនមក។

ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ California San Diego បានបង្កើតលេនមួយប្រភេទ ដែល អាចធ្វើការបញ្ជាបាន ដោយភ្នែករបស់យើង។ ពិតណាស់ នៅពេលដែលយើង ពាក់លេននេះ គឺយើងអាចបញ្ជាឲ្យវាពង្រីក ឬ បង្រួមបានដោយគ្រាន់តែ ព្រិចភ្នែកចំនួនពីរដង ពោលគឺលេនមួយនេះ អាចតាមដានសញ្ញាញអគ្គិសនី ដែលបង្កើតឡើងដោយភ្នែក នៅពេលដែលភ្នែកធ្វើចលនា ដូចជាការព្រិចភ្នែកជាដើម។ ជាក់ស្ដែងបើតាមសម្ដី របស់អ្នកវិទ្យាសាស្ត្រ បាននិយាយថា សញ្ញាញអគ្គិសនីនោះ វាអាចកើតឡើងបានបើទោះបីជា កំពុងគេងលក់ក៏ដោយ ព្រោះថា ត្បិតពេលគេងលក់ មិនអាចមើលឃើញអ្វីៗមែន ប៉ុន្តែភ្នែកនៅតែអាច ធ្វើចលនាបាន ដែលធ្វើឲ្យវាបង្កើតបាន សញ្ញាញអគ្គិសនីមួយ។

ម្យ៉ាងវិញទៀត អ្នកវិទ្យាសាស្ត្រក៏សង្ឃឹមថា លេនដែលពួកគេបានបង្កើតនេះ អាចនឹងត្រូវប្រើប្រាស់ នៅលើវ៉ែនតា ក៏ដូចជាប្រើប្រាស់ ទៅលើប្រព័ន្ធប្រតិបត្តិការបញ្ជារ៉ូបូត នៅពេលអនាគតផងដែរ។ អញ្ចឹងហើយ  នេះ ជារបកគំហើញដ៏ល្អមួយ ព្រោះវាអាចជាជំនួយ សម្រាប់ភ្នែករបស់យើង នៅក្នុងកាលៈទេសៈ ណាមួយ ដែលចាំបាច់ ក៏ដូចជាអាចបង្ហាញពីភាព ជឿនលឿននៃបច្ចេកវិទ្យា សព្វថ្ងៃផងដែរ។

ដកស្រង់ចេញពីCamborReport