Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

vivo Z5 ប្រកាស​ចេញ​ជា​ផ្លូវ​ការ មាន​កាមេរ៉ា 48 មេហ្គា​ភិចស៊ែល ជាមួយ​ឈីប Snapdragon 712

  • បោះពុម្ព

មួយរយៈចុងក្រោយនេះ ដំណឹងលេចធ្លាយ ក៏ដូចជាដំណឹងផ្លូវការ ដែលទាក់ទងនឹងស្មាតហ្វូន របស់ក្រុមហ៊ុននីមួយៗ ពិតជាបានបង្ហាញយ៉ាងច្រើន សឹងតែរៀងរាល់ថ្ងៃទៅហើយ។ ពិតណាស់

វាគ្មានអ្វីចំលែកនោះទេ ព្រោះថាពេលនេះ គឺជារដូវកាលមួយ ដែលស្មាតហ្វូនជាច្រើន កំពុងតែត្រៀមខ្លួន ដើម្បីបញ្ចេញចង្កូមដ៏មុតស្រួច ក្នុងការបង្អូតសត្រូវរបស់ពួកគេ និងពិសេសជាងហ្នឹងទៀត គឺពួកគេចង់ធ្វើសង្គ្រាម ដណ្តើមទឹកប្រាក់ពី អតិថិជនជាច្រើន នៅក្នុងសកលលោក នាពេលបច្ចុប្បន្ននេះផងដែរ។

ចំណែកឯ កាលពីល្ងាចម្សិលមិញនេះ ស្មាតហ្វូនលំដាប់ថវិកា មួយសេរ៊ីទៀតរបស់ vivo ត្រូវបានក្រុមហ៊ុនប្រកាសបង្ហាញជាផ្លូវការ ដោយវាត្រូវបាន គេស្គាល់ឈ្មោះថា vivo Z5។ ជាក់ស្ដែង ត្រកូល Z ជំនាន់ទី 5 ត្រូវបានបំពាក់អេក្រង់ទំហំ 6.38 អ៊ីញ កម្រិត Full HD+ 1080 x 2340 ភិចស៊ែល មានម៉ូតឆកបែបតំណក់ទឹក និងកាន់តែពិសេសទៅទៀតគឺ វាជាអេក្រង់ប្រភេទ Super AMOLED ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ vivo Z5 ត្រូវបានភ្ជាប់មកជាមួយបន្ទៈឈីប លំដាប់បង្គួរ Snapdragon 712 ដែលមានជម្រើសរ៉េម ពីរប្រភេទគឺ 6GB និង 8GB រួមទាំងជម្រើសអង្គផ្ទុក បីប្រភេទរួមមាន 64GB, 128GB និងមួយទៀតមានទំហំធំ 256GB ។

មកដល់ចំណុចកាមេរ៉ាវិញ យើងឃើញថា នៅផ្នែកខាងក្រោយមានចំនួន 3 គ្រាប់ ដែលគ្រាប់ទីមួយ ជាលេនគោល មានទំហំ 48 មេហ្គាភិចស៊ែល គ្រាប់ទីពីរ ជាលេនទូលាយ មានទំហំ 8 មេហ្គាភិចស៊ែល និងចុងក្រោយមាននាទី ធ្វើឲ្យរូបភាពព្រាលផ្ទៃ ខាងក្រោយទំហំ 2 មេហ្គាភិចស៊ែលផងដែរ។ ចំណែកនៅត្រង់ចំណុច ដែលមានសណ្ឋានជាតំណក់ទឹក នៅផ្នែកខាងមុខវិញ មានផ្ទុកកាមេរ៉ាមួយគ្រាប់ មានទំហំ 32 មេហ្គាភិចស៊ែល សម្រាប់ថតស៊ែលហ្វី។ មួយវិញទៀត vivo Z5 បានដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android 9 Pie ស្រោបដោយស្បែកមុខ Funtouch OS 9.1 ដែលមានទំហំថ្មធំ 4500mAh ទ្រទ្រង់កម្លាំង សាកល្បឿនលឿន 22.5W ដើម្បីឲ្យសមស្រប ជាមួយថ្មដូច្នេះដែរ។

ម្យ៉ាងវិញទៀត ចំពោះមុខងារសុវត្ថិភាពវិញ វាក៏មានភ្ជាប់មកជាមួយបច្ចេកវិទ្យា ស្គេនម្រាមដៃនៅក្រោមអេក្រង់ រួមទាំងការស្គេនសម្គាល់មុខ ដូចគេឯង ដែលចេញលក់ក្នុងពេល សព្វថ្ងៃនេះអញ្ចឹងដែរ។ ស្មាតហ្វូន មួយស៊េរីនេះ មានជម្រើសពណ៌ចំនួន 3 ប្រភេទ ដូចជា Aurora Illusion, Holographic Illusion និង Bamboo Forest Night។ មកដល់ចំណុច ដែលមានការប្រកួតប្រជែង ខ្លាំងនោះគឺ តម្លៃរបស់វាតែម្តង ដោយម៉ូឌែល ដែលមានរ៉េម 6GB / 64GB មានតម្លៃ 230$ រិឯរ៉េម 6GB / 128GB មានតម្លៃ 275$ ហើយមួយទៀត មានរ៉េមដដែល តែមានអង្គផ្ទុក 256GB មានតម្លៃ 290$ ចំណែកឯប្រភេទរ៉េម 8GB / 128GB មានតម្លៃ 330$ ដែលតម្លៃទាំងនេះ គឺជាតម្លៃដាក់លក់ ក្នុងទីផ្សាស្រុកចិនប៉ុណ្ណោះ។

ដូច្នេះពេលនេះ vivo បានបញ្ចេញអាវុធរបស់ខ្លួន បន្ថែមមួយស៊េរីទៀតហើយ សម្រាប់ចូលប្រយុទ្ធនៅក្នុងសមរភូមិស្មាតហ្វូន ជាមួយគូប្រជែងជាច្រើនទៀត។ បើតាមលក្ខណៈប៉ុណ្ណេះ ខ្ញុំគិតថា វាពិតជាសាកសមណាស់ សម្រាប់ប្រើទៅលើការងារទូទៅ ក៏ដូចជាលេងហ្គេមក្រាហ្វិកល្មមៗ បានយ៉ាងរលូន តែបើចង់លេងក្រាហ្វិកល្អ វាក៏អាចកំដរអ្នកបានដូចគ្នា តែប្រហែលជា ពេលឡើងកម្ដៅ វាអាចនឹងមិនរលូនល្អ ទៀតឡើយ។ ចំពោះតម្លៃ ដូចដែលបានរៀបរាប់ខាងលើនេះ វាពិតជាសមរម្យល្អ សាកសមជាមួយ សមត្ថភាពដែលវាអាចធ្វើបាន ផងដែរ។

ដកស្រង់ចេញពីCamboReport