Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៧-ត្រឹម 1 ថ្ងៃ Honor 9X លក់​ដាច់​បាន 300,000 គ្រឿង​ឯ​ណោះ

  • បោះពុម្ព

Honor 9X ជាស្មាតហ្វូនកម្រិតមធ្យមមួយ ស្ថិតក្រោមស្លាកសញ្ញា Huawei និងមានតម្លៃសមរម្យបំផុត នៅក្នុងឧស្សាហកម្មស្មាតហ្វូន នាពេលបច្ចុប្បន្ននេះ។ សម្រាប់ថវិកាត្រឹម $200

ដុល្លារអាមេរិកស្ដើង អ្នកនឹងអាចទទួលបានស្មាតហ្វូន ដែលមានសេនស័រកាម៉េរា ទំហំធំដល់ទៅ 48MP ជាមួយនឹងថាមពលថ្មទំហំ 4000mAh ថែមទៀតផង។ សម្រាប់ Honor 9X ទើបតែត្រូវបានប្រកាស ដាក់លក់ជាផ្លូវការ កាលពីថ្ងៃទី 30 ខែកក្កដា នេះសោះ ស្រាប់តែថ្ងៃនេះ មានរបាយការណ៍មួយ ដែលចេញផ្សាយថា Huawei បានបំបែកសមិទ្ធផលថ្មី របស់ខ្លួនទៀតហើយ ដោយ Honor 9X លក់ដាច់ដល់ទៅ 30 លានគ្រឿងឯណោះ ក្នុងរយៈពេលតែមួយថ្ងៃគត់។

ការលក់ចេញអស់ចំនួន 30 លានគ្រឿង ក្នុងមួយថ្ងៃ អាចថាបានពិតជាមិនធម្មតានោះទេ ដោយក្រុមហ៊ុនបានអះអាងផ្ទាល់ថា ស្មាតហ្វូនម៉ូឌែលថ្មីនេះ គឺបានលក់អស់ 10 លានគ្រឿងក្នុងរយៈពេល 2 នាទីដំបូងប៉ុណ្ណោះ គិតចាប់តាំងពីការដាក់លក់ ជាផ្លូវការភ្លាម។ ជាក់ស្តែង Huawei គ្រាន់តែ ដាក់គោលដៅទៅលើ ជំហ៊ានដំបូង ធ្វើយ៉ាងណាឲ្យ Honor 9X បំបែកការលក់ចេញឲ្យបាន 20 លានគ្រឿង ប៉ុន្តែសមិទ្ធផល ដែលទទួលបាន គឺហួសពីការនឹកស្មានទៅទៀត ហើយនេះត្រឹមតែមួយថ្ងៃទេ ទម្រាំតែមួយខែក្រោយ ទៅទៀត តើ Honor 9X នឹងមានលូតលាស់ ឈានដល់កំរិតណា? បើយើងប្រៀបជាមួយ Honor 8X គឺឃើញថា វាអាចលក់បានត្រឹមតែ 10 លានគ្រឿងប៉ុណ្ណោះ ក្នុងរយៈពេល 173 ថ្ងៃ វាដូចជាខុសគ្នាឆ្ងាយ ពេកហើយ។

ដូចច្នេះ យើងនាំគ្នាមកពិនិត្យមើលលក្ខណៈត្រួសៗឡើងវិញទៀត ថាមូលហេតុអ្វីបានធ្វើឲ្យ ស្មាតហ្វូន កម្រិតមធ្យមនេះ មានភាពជោគជ័យខ្លាំងបែបហ្នឹង។ គួរបញ្ជាក់ថា Honor 9X បានបំពាក់អេក្រង់ទំហំ 6.59 អ៊ីញ ប្រភេទ IPS LCD ជាមួយកម្រិតបង្ហាញ Full HD+ មានផ្ទៃខាងមុខលាត និងកាមេរ៉ាមុខ ជាប្រភេទ Pop-up មានទំហំ 16 មេហ្កាភិចសែល និងកាមេរ៉ាក្រោយចំនួន 2 គ្រាប់។  ចំពោះកម្លាំងម៉ាស៊ីន ត្រូវបំពាក់ដោយឈីប Kirin 810 ដែលមានជម្រើសរ៉េម 4GB/6GB និងអង្គផ្ទុកទិន្នន័យ 64GB/128GB ផងដែរ។

សរុបមក នេះគឺជាដំណឹងល្អ និងរំភើប សម្រាប់ក្រុមហ៊ុន Huawei ដែលបានលក់ដាច់ ស្មាតហ្វូន Honor 9X ជំនាន់ថ្មី បានច្រើនហួសពីការរំពឹងទុក ព្រោះលក្ខណៈសម្បត្តិ កម្លាំងម៉ាស៊ីន និងតម្លៃ អាចទទួលយកបាន ទាក់ចិត្តអ្នកប្រើប្រាស់ អោយ ងាកមកចាប់អារម្មណ៍លើវា។ ដូចនេះយើងសង្ឃឹមថា វាក៏នឹងមានវត្តមាននៅលើទីផ្សារ ស្រុកយើងឆាប់ៗ ខាងមុខដែរទៅចុះ។

ដកស្រង់ចេញពីCamboReport