Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទ្រនំ និងជម្រកត្រយ៉ង​ចង្កំកសធំជាងគេ​លើពិភព​លោក​របស់​កម្ពុជា​កំពុងរងការ​គំរាម​កំហែង​

  • បោះពុម្ព

តំបន់មួយនៅចម្ងាយប្រហែលជាប្រាំមួយគីឡូម៉ែត្រខាងត្បូងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចក្នុងខេត្តស្ទឹងត្រែងជាទ្រនំសត្វត្រយ៉ងចង្កំកសធំជាងគេបំផុតនៅលើពិភពលោក ដែលជាប្រភេទជិតផុត

ពូជបំផុត ប៉ុន្តែកំពុងរងការគំរាមកំហែង។

BirdLife International Cambodia Programme បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកនេះថាទួលបុស្សភ្ញៀវ ជាទ្រនំត្រយ៉ងចង្កំកសធំជាងគេបំផុត លើពិភពលោកដែលជាវាជាទ្រនំផង និងជាទីជម្រកផង សំបូរប្រភពចំណីនៅរដូវវស្សា ដែលបាននឹងកំពុងទ្រទ្រង់សត្វប្រភេទនេះដល់ទៅជាង ៤០%នៃចំនួនសរុបមាននៅក្នុងពិភពលោក។

ទ្រនំនេះស្ថិតក្រៅតំបន់ការពារ ក្នុងទីតាំងព្រៃរិចរិលដែលមានដើមឈើងាប់ជាច្រើន ជាប់ជាមួយវាលស្រែបោះបង់ចោល និងជាវាលស្មៅសើម ចំងាយប្រហែលប្រាំមួយគីឡូម៉ែត្រខាងត្បូងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច ខេត្តស្ទឹងត្រែង។

ប្រភពសរសេរបន្តថា៖ «បច្ចុប្បន្នតំបន់នេះកំពុងរងការគំរាមកំហែងតាមរយៈការបរបាញ់ ការទន្ទ្រានដី និងការរំខានពីមនុស្សអាស្រ័យ ដោយទីតាំងស្ថិតនៅក្រៅតំបន់ការពារ។ អាស្រ័យដោយភាព ពិសេសគ្មានពីរនៃទីតាំងនេះ អង្គការជីវិតសត្វស្លាបអន្តរជាតិ កម្មវិធីប្រចាំកម្ពុជាសូមសំណូមដល់សហគមន៍មូលដ្ឋាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តស្ទឹងត្រែងនិងក្រសួងបរិស្ថានមេត្តាគាំទ្រដល់សំណើក្នុងការរៀបចំតំបន់ដ៏តូចនេះជាតំបន់ការពារថា្នក់ខេត្តនិងចូលរួមការពារទីជម្រកនេះកុំឲ្យបាត់បង់។

ប្រភពបញ្ជាក់ថា៖ «ក្នុងខែកក្កដា ត្រយ៉ងចង្កំកសចំនួន ២៥៣ក្បាល ក្នុងចំនោម ៣១២ក្បាលនៃដែនជម្រកសៀមប៉ាង កំពុងប្រើប្រាស់ទ្រនំទួលបុស្សភ្ញៀវនេះ។ ក្រៅពីត្រយងចង្កំកស ទីតាំងនេះក៏កំពុងទ្រទ្រង់ដល់ប្រភេទសត្វរងការគំរាមកំហែងជាសកលផ្សេងទៀតដូចជា ត្រយ៉ងយក្ស ត្រដក់តូច និងកុកពាក់អំបោះ ជាដើម»៕

ដកស្រង់ចេញពីSabay