Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់​បាន​​លើ​គោក តារា​អ៊ីនធឺណិត​ចិន ប្រើ Filter ធ្វើឲ្យ​មុខ​ក្មេង (វីដេអូ)

  • បោះពុម្ព

Vlogger ល្បីម្នាក់របស់ចិន ដែលគេឲ្យឈ្មោះថា "ព្រះនាង Qiao Biluo” នោះ ត្រូវបានគេឃើញមុខមាត់ពិត ដែលខុសគ្នាពីមុខមាត់លើអ៊ីនធឺណិត ក្រោយពីកំហុសបច្ចេកទេសខាង Filter កើតមានអំឡុង

ពេលផ្សាយផ្ទាល់វីដេអូកាលពីសប្ដាហ៍មុន។

នារីសក់វែង មានមុខមាត់គួរឲ្យស្រឡាញ់ដែលត្រូវអ្នកគាំទ្រហៅថា "ទេវតាខ្ជូត" នោះ បានបាត់ស្រមោល ជំនួសមកវិញនូវនារីវ័យចំណាស់ម្នាក់ ដែលគេមិនអាចចំណាំមុខបាន។ រឿងហេតុនេះបានកើតឡើងនៅពេល "ព្រះនាង Qiao Biluo” ផ្សាយផ្ទាល់វីដេអូរួមគ្នាជាមួយ Vlogger ល្បីម្នាក់ទៀត នៅលើបណ្ដាញ Douyu ដែលជាបណ្ដាញផ្សាយផ្ទាល់វីដេអូល្បីមួយនៅចិន។

អំឡុងពេលផ្សាយផ្ទាល់ អ្នកគាំទ្របានទទូចឲ្យ "ព្រះនាង Qiao Biluo” ដក Filter ចេញ និងបង្ហាញមុខមាត់ពិត។ Vlogger រូបនេះមិនព្រម និងបាននិយាយថាទាល់តែអ្នកគាំទ្រឧបត្ថម្ភលុយឲ្យច្រើនទើបនាងព្រមធ្វើតាម។ នាងនិយាយបែបនេះថា ៖ "ខ្ញុំមិនអាចបង្ហាញមុខរបស់ខ្ញុំបានទេ លុះត្រាតែទទួលបានលុយឧបត្ថម្ភ ១១ ៩៥០ ដុល្លារ”។ និយាយរួចភ្លាមក៏ចាប់ផ្ដើមមានការឧបត្ថម្ភលុយជាហូរហែ ដោយមានម្នាក់ឧបត្ថម្ភលុយច្រើនដល់ ៥ ០០០ ដុល្លារ។

ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស Filter ស្រាប់តែលែងមាន ហើយមុខមាត់ពិតរបស់ព្រះនាងក៏ត្រូវបានបង្ហាញ។ វីដេអូបង្ហាញមុខមាត់ពិត ត្រូវបានបង្ហោះលើ YouTube ដែលអ្នកអាចទស្សនាខាងក្រោមនេះ ៖

ដកស្រង់ចេញពីSabay