បណ្តាញសង្គម

បាន មុនី​ល័​ក្ខ មាន​កិត្តិយស​ចូលរួម​ការ​ប្រគំ​តន្ត្រី​មិត្តភាព​អាស៊ាន​នៅ​ថៃ

រាជធានីភ្នំពេញ៖ តារាចម្រៀងបាន មុនីលក្ខ័ ខណៈកាន់តែមានប្រជាប្រិយភាព ពេលនេះមានឱកាសចេញទៅច្រៀងនៅបរទេសសាជាថ្មី ។

នេះជាដំណើរលើកទី២បន្ទាប់ពីប្រទេសកូរ៉េ ។ តារាចម្រៀងសំនៀងក្រអួនស្រស់សោភា កញ្ញាបាន មុន្នីល័ក្ខ ត្រូវបានជ្រើសរើសជាតារាចម្រៀងតំណាងពីកម្ពុជាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយនៅដើមខែសីហាខាងមុខនេះ ។ នាងត្រូវគេរំពឹងថានឹងលើកមុខមាត់ជាតិក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី នៅប្រទេសថៃដែលមានបណ្តាប្រទេសនៅ តំបន់អាស៊ានទាំងអស់ចូលរួម រួមទាំងប្រទេសចិនផងដែរ។

កម្មវិធីប្រគំតន្ត្រីនេះមានឈ្មោះថា «ការប្រគំតន្ត្រីមិត្តភាពអាស៊ានឆ្នាំ២០១៩» រៀបចំដោយវិទ្យុថៃ នៅក្រោមនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល ។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅមហោស្រព Aksara King Power Building នៅទីក្រុងបាងកកប្រទេសថៃ ក្រោមការចូលរួមពីតារាចម្រៀងទាំង១០ប្រទេសនៃតំបន់អាស៊ាន និងតារាចម្រៀងពីប្រទេសចិន ផងដែរ។

កម្មវិធីនេះនឹងផ្សាយផ្ទាល់ និងចាក់ផ្សាយនៅលើបណ្តាញសង្គម វិទ្យុ និងទូរទស្សន៍NBT របស់ថៃ ។ កម្មវិធីប្រគំតន្ត្រីនេះមានឈ្មោះថា «ការប្រគំតន្ត្រីមិត្តភាពអាស៊ានឆ្នាំ២០១៩» រៀបចំដោយវិទ្យុថៃ នៅក្រោមនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល ។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅមហោស្រព Aksara King Power Building នៅទីក្រុងបាងកកប្រទេសថៃ ក្រោមការចូលរួមពីតារាចម្រៀងទាំង១០ប្រទេសនៃតំបន់អាស៊ាន និងតារាចម្រៀងពីប្រទេសចិន ផងដែរ។

កម្មវិធីនេះនឹងផ្សាយផ្ទាល់ និងចាក់ផ្សាយនៅលើបណ្តាញសង្គម វិទ្យុ និងទូរទស្សន៍NBT របស់ថៃ ។ តាមការគ្រោងទុកបាន មុនីលក្ខ នឹងចាកចេញពីកម្ពុជានៅថ្ងៃទី៣១ខែកក្កដា ដើម្បីហាត់សមរួមគ្នាជាមួយតារាចម្រៀងពីបណ្តាប្រទេសនានា មុនពេលព្រឹត្តិការណ៍ប្រគំតន្ត្រីផ្ទាល់បានមកដល់ ។

នាងតាំងចិត្តនឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងការហ្វឹកហាត់ច្រៀងបទចម្រៀងផ្ទាល់ខ្លួន និងបទចម្រៀងរួមជាមួយតារាចម្រៀងក្នុងតំបន់ ហើយនាងរំពឹងថានឹងទទួលបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍មួយនេះ ៕

2

ដកស្រង់ពី៖ កោះសន្ដិភាព