Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ស្និទ្ធ​ នឹង​ឈិ​ត សុវណ្ណ​បញ្ញា មិត្ត ឬ​គូស្នេហ៍ ?

  • បោះពុម្ព

រាជធានីភ្នំពេញ៖ កញ្ញាឈិត សុវណ្ណបញ្ញា ប្រហែលជាមានចិត្តចង់ ចូលរោងការហើយ ដ្បិតគេឃើញនាងស្និទ្ធប្លែក ជាមួយបុរសវ័យក្មេងម្នាក់ ។

កន្លងមកបញ្ញា មិនដែលបង្ហាញមុខបុរសណាឲ្យគេឃើញក្នុងលក្ខណៈផ្អែមល្ហែមឡើយ សូម្បីតែបណ្តើរចូលរួមកម្មវិធីតាមសិល្បៈក៏មិនដែលដែរ ។ គេទើបតែចាប់អារម្មណ៍នៅពេលឃើញស្រីស្អាតឈិត សុវណ្ណបញ្ញា បង្ហាញកាយជិតដិតបុរសប្លែកមុខនាពេល ថ្មីៗកន្លងមក ។ គិតមកទល់ពេលនេះឈិត សុវណ្ណបញ្ញា ចូលវ័យសាមស្តើងទៅហើយ តែនាងនៅមិនទាន់ទម្លាយរឿងស្នេហាឲ្យគេដឹងឡើយ ហើយឲ្យតែផ្តើមសួរនាំនាងរមែងគ្រវីក្បាលចោលឆ្លើយថា«អត់មានអ្នកស្រឡាញ់ទេ»។

យ៉ាងណាក្ដីគេមិនជឿឡើយ ដោយគិតថាប្រហែលជានាងចង់លាក់ ។ ទំនងនាងចង់តាមដានបុរសណាមួយឲ្យល្អិតល្អន់ទុកចិត្តបានសិន ទើបប្រាប់អ្នកគាំទ្រ ។ កម្រិតជីវភាពរបស់អតីតតារាហង្សមាស ឈិត សុវណ្ណបញ្ញា សមរម្យចុះចំណោមនៅក្នុងពិភពសិល្បៈ តែនាងក៏មិនសម្ញែងភាពហ៊ឺហាដូចតារាខ្លះទេ ។

ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀងមួយរូបដែលចាកចេញពីផលិតកម្មហង្សមាស ដ្បិតតែនាងយល់ថាវាហាក់មិនលូតលាស់ទៅមុខ ។ ចេញពីផលិតកម្មចាស់នោះនាងបានងាកទៅចូលផលិតកម្មថោន វិញ ។ ក្នុងនាមជាតារាចម្រៀងល្បីមួយរូប សុវណ្ណបញ្ញា ហាក់មិនសូវចេញមុខច្រៀងរាំតាមបណ្តាកម្មវិធីប្រគំតន្ត្រីដូចមុនឡើយ ។

ឈិត សុវណ្ណបញ្ញា ពីមុនជិះរថយន្ត Range Rover បានផ្លាស់មកជិះ Land Cruiser ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ ហើយឥឡូវគេឃើញនាងជិះ Lexus RX200t ។ ក្រៅពីអាជីពចម្រៀងនាងមានហាងសាឡន និងផ្ទះផ្ទាល់ខ្លួន ។ អ្នកសិល្បៈដែលស្និទ្ធឈិត សុវណ្ណបញ្ញា បានបង្ហើបឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា អតីតតារាចម្រៀងមួយដួងនេះមានម្ចាស់ចិត្តហើយ ប៉ុន្តែនាងពូកែលាក់ណាស់ជាង១០ឆ្នាំនេះ គឺមិនដែលបណ្តើរកំណាន់ចិត្តជាចំហឱ្យគេឃើញឡើយ ។

ទោះជាយ៉ាងណាក្ដីគេនៅមិនទាន់ច្បាស់ថាតើបុរសដែលស្និទ្ធជាមួយនាងនោះ គឺជាគូសង្សារ ឬជាមិត្តភក្តិទេ ។ មិត្តសិល្បៈចង់ឃើញបញ្ញា ឆាប់ដល់គូព្រោះវ័យសមល្មមហើយ ៕

ដកស្រង់ពី៖កោះសន្ដិភាព