Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្លែក​ភ្នែក​អ្នក​សៀមរាប​មិន​ស្ទើរ ការ​បង្ហាញ​ម៉ូដ​មួយ​ដាក់​នៅ​កណ្ដាល Pub Street តែ​ម្ដង

  • បោះពុម្ព

នៅថ្មីៗនេះ មានការប្រទះភ្នែកឃើញ ការបង្ហាញម៉ូដមួយ ត្រូវបានប្រារព្ធនៅកណ្ដាលក្រុងសៀមរាបក្នុងតំបន់ពេញនិយម Pub Street តែម្ដង ដែលគេមានសុទ្ធតែក្រុមល្បីៗចូលរួមដើរម៉ូដលើកកម្ពស់ស្នាដៃអ្នកច្នៃម៉ូដក្នុងស្រុក។

កម្មវិធីនោះ ត្រូវបានគេដឹងថា ក្រុមតារាម៉ូដែលល្បីៗប្រមាណ ១៦នាក់បានចូលរួម ដែលមានឈ្មោះថា កម្មវិធី “Fashion Night”។ លោក សន វុទ្ធី អ្នកចាត់ការទូទៅ Cheers Club ដែល ជាអ្នករៀបចំកម្មវិធី និងផ្ដល់ទីតាំងសម្រាប់ក្រុមតារាបង្ហាញម៉ូដបាននិយាយថា Fashion Night គឺជាកម្មវិធីមួយ ដើម្បីបង្ហាញម៉ូដ និងជួយលើកតម្កើងស្នាដៃច្នៃម៉ូដរបស់កូនខ្មែរ ក៏ដូចជាអ្នករចនាម៉ូដក្នុងស្រុកទូទាំងប្រទេស។

ជាពិសេសអ្នកច្នៃម៉ូដនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្ដង ដើម្បីលើកកម្ពស់ និងផ្ដល់ឱកាសដ៏អ្នកជំនាញក្នុងតំបន់ ព្រោះខេត្តសៀមរាប គឺជាខេត្តដែលមានភ្ញៀវទេសចរមកទស្សនាច្រើនជាងគេបង្អស់ក្នុងប្រទេសកម្ពុជា អំណោយផលដល់ការបង្ហាញជូននូវអ្វីដែលជាសក្ដានុពលរបស់កម្ពុជា តាមរយៈការបង្ហាញម៉ូដ។

លោកបានបញ្ជាក់ថា៖”ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងម្នាក់ខ្ញុំពិតជាសប្បាយរីករាយដោយបានចូលរួមចំណែកដើម្បីជួយលើកកម្ពស់ភាពច្នៃប្រឌិតនៃអ្នកច្នៃម៉ូដក្នុងស្រុករបស់យើងនាពេលនេះ!”។ អ្នកចាត់ការទូទៅរូបនេះបន្តថាព្រឹត្តិការណ៍ Fashion Night នឹងរៀបចំជារៀងរាល់១ទៅ២ខែម្ដង ដើម្បីឱ្យអ្នកច្នៃម៉ូដក្នុងស្រុកអាចបញ្ចេញស្នាដៃរបស់ពួកគេ ក៏ដូចជាចែករំលែកព័ត៌មាននៃការដើរម៉ូដនេះជូនដល់ភ្ញៀវជាតិ និងអន្តរជាតិបានមកទស្សនាខេត្ត សៀមរាបផ្ទាល់តែម្ដង។

តាមការបញ្ជាក់ ការបង្ហាញម៉ូដខាងលើ ចូលរួមដោយតារាល្បីៗដូចជាលោក អែត វីន, លោក ដូរីក Miss Earth Cambodia 2017 & 2018 រួមនឹងតារាល្បីៗជាច្រើនទៀត។ សំលៀកបំពាក់ដែលត្រូវបានយកមកបង្ហាញ គឺមាន ឈុតផ្សេងគ្នា គឺឈុតអាវភ្លៀង និងឈុតសម័យពណ៌ស ស្វាយ៕

ដកស្រង់ពី៖ Sabay