បណ្តាញសង្គម

Asus ROG Phone 2 លក់​បាន​ចំនួន 10,000 គ្រឿង​ឯ​ណោះ ក្នុង​រយៈ​ពេល​ត្រឹម 73 វិនាទី

កាលពីប្រមាណជា 2 សប្ដាហ៍មុន ក្រុមការងារខេមបូរីផតយើង បានចុះផ្សាយរួចមកហើយ អំពីថ្ងៃប្រកាសចេញ និងលក្ខណៈសម្បត្តិជាច្រើន របស់ Asus ROG Phone 2 ដែលវាបានធ្វើអោយ

មនុស្សជាច្រើនមានភាព ភ្ញាក់ផ្អើល ហើយពេញចិត្តជាមួយ សមត្ថភាព ដ៏ខ្លាំងរបស់វាទៀតផង។ ជាក់ស្ដែង ស្មាតហ្វូនហ្គេមលំដាប់ កំពូលមួយនេះ ទទួលការកុម្ម៉ង់ទិញ លើគេហៈទំព័រអនឡាញចិន JD.com បានរហូតដល់ចំនួន 2.5 លានគ្រឿងឯណោះ។

ដោយឡែក ពេលថ្មីៗនេះ ចំនួនលក់ ដំបូងនៃស្មាតហ្វូនហ្គេម ROG Phone II បានលោតដល់ទៅចំនួន 10,000 គ្រឿង ក្នុងរយៈពេលត្រឹម 73 វិនាទីប៉ុណ្ណោះ។ យ៉ាងណាក្រុមហ៊ុន Asus ក៏បានសុំអភ័យទោស ដល់អតិថិជនណា ដែលទិញមិនទាន់ ពេលវេលាផងដែរ ហើយបានសន្យាថា ROG Phone ជំនាន់ទី 2 របស់ខ្លួន បានកំពុងធ្វើការរៀបចំ ដើម្បីធានាថា ការលក់បន្ទាប់ទៀត នៅថ្ងៃទី 4, 7 និងទី 12 ខែសីហាខាងមុខ ដោយនឹងមានស្តុកកាន់តែ ប្រសើរជាងមុន។

ROG Phone 2 មិនមែនត្រឹមតែ មានលក្ខណៈពិសេសៗ ជាមួយកម្លាំងម៉ាស៊ីនខ្លាំង មិនគួរអោយជឿប៉ុណ្ណឹងទេ វាថែមទាំងមាន រចនាបថប្លែកទាន់សម័យ បែប Classic ខុសពីស្មាតហ្វូន របស់ក្រុមហ៊ុនផ្សេង ទៀតផង។ មិនតែប៉ុណ្ណោះ ROG Phone 2 មានម៉ូឌែល Tencent Special Version ដោយមានតម្លៃ 508 ដុល្លារ ជាមួយទំហំរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 128GB។ ចំណែកឯ សម្រាប់ម៉ូឌែល Classic ដែលមានរ៉េមទំហំ 12GB ជាមួយទំហំផ្ទុកក្នុងម៉ាស៊ីន 512GB វាមានតម្លៃប្រមាណជា 871 ដុល្លារ។

គួររំលឹកថា ROG Phone 2 មានអេក្រង់ទំហំ 6.59 អ៊ីញ ជាប្រភេទ AMOLED ក្នុងកម្រិតបង្ហាញរូបភាព 1080 x 2340 ភិចសែល ដែលមានកម្រិត Refresh Rate 120Hz ជាមួយការប៉ះបញ្ជា លើអេក្រង់ដល់ទៅ 240Hz និងអាច Supports HDR 10 ថែមទៀតផង។ បន្ថែមពីនេះ ROG Phone 2 បានប្រើឈីបកំពូល Snapdragon 855+ ព្រមទាំងមានថាមពលថ្មទំហំធំ 6,000mAh និងដំណើរការដោយ Android 9.0 Pie ចុងក្រោយទៀតផង ហើយសង្ឃឹមថា វានឹងមានលក់ នៅទីផ្សារប្រទេសយើង ក្នុងពេលឆាប់ៗ ខាងមុខនេះ ដែរទៅចុះ។

ដកស្រង់ចេញពីCamboReport