Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomi សន្យា​ថា​នឹង​កាត់​បន្ថយ​ផ្ទាំង Ads ចេញ​ពី​ស្បែក MIUI នា​ពេល​ខាង​មុខ​នេះ!

  • បោះពុម្ព

ស្បែក MIUI នៅលើប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Xiaomi គឺតែងតែទទួលបានចំណាប់អារម្មណ៍ខ្លាំង និងចូលចិត្តពីអ្នកប្រើប្រាស់ តាំងពីចេញដំបូងមក ប៉ុន្ដែមួយរយៈពេលក្រោយនេះ

ក៏ចាប់ផ្ដើមប្រទះឃើញមាន មតិអវជ្ជមានជាច្រើន កើនឡើងបន្ដិចម្ដងៗ។ ចំពោះបញ្ហាចម្បងនោះ គឺអាចបណ្ដាលមកពី Xiaomi បានដាក់បញ្ចូលនូវផ្ទាំង ផ្សាយពាណិជ្ជកម្ម (Ads) ទៅលើកម្មវិធីរបស់ MIUI ហេតុដូច្នេះហើយបានជា អ្នកប្រើប្រាស់មិនសូវ សប្បាយចិត្តប៉ុន្មាននោះទេ។

ទោះបីជាយ៉ាងណា Xiaomi បានប្រកាសប្រាប់ថ្មីៗនេះថា ក្រុមការងារខ្លួន នឹងធ្វើការកែសម្រួល និងត្រួតពិនិត្យមើលផ្ទាំង Ads ដែលមាននៅលើស្បែក MIUI ទាំងអស់នោះ។ គួរឲ្យសោកស្ដាយ សេចក្ដីប្រកាសនេះ គឺមិនមានបង្ហាញថា Xiaomi នឹងមានគម្រោងដក ផ្ទាំងពាណិជ្ជកម្ម ចេញទាំងស្រុងនៅឡើយទេ។ ប្រធានគ្រប់គ្រងផ្នែក MIUI គ្រាន់តែនិយាយប្រាប់ថា Xiaomi នឹងចាប់ផ្ដើមកាត់បន្ថយ ផ្ទាំងផ្សាយពាណិជ្ជកម្ម ឲ្យបានឆាប់បំផុត និងធ្វើឲ្យប្រព័ន្ធដំណើរការល្អប្រសើរជាងមុនផងដែរ។ កាលពីដំបូងមក Xiaomi បានប្រកាសប្រាប់ថា ត្រូវចំណាយរយៈពេល 3 ខែដើម្បីជួសជុលបញ្ហានេះ ក៏ប៉ុន្ដែបានកាត់បន្ថយពេល ឲ្យកាន់តែខ្លីជាងនេះទៀត បន្ទាប់ពីមានអតិថិជន មានការមិនពេញចិត្ត កាន់តែច្រើនឡើងៗ។

មិនត្រឹមតែប៉ុណ្ណេះឡើយ ប្រធានប្រតិបត្តិរបស់ Xiaomi បានបន្ថែមទៀតថា ស្របនឹងពេលកាត់បន្ថយ Ads ចេញពីស្បែក MIUI ក្រុមការងាររបស់ខ្លួន ក៏បានលុបចេញនូវ ផ្ទាំងពាណិជ្ជកម្ម មិនសមរម្យមួយចំនួន ដែលបំផ្លាញបទពិសោធន៍ អ្នកប្រើប្រាស់ផងដែរ។ ការធ្វើឲ្យប្រព័ន្ធពាណិជ្ជកម្ម អាចដាក់បង្ហាញបាន កាន់តែល្អប្រសើរជាងមុន គឺជ្រើសរើសយកតែ Ads មកពីក្រុមហ៊ុនល្បីល្បាញ និងប្រាកដច្បាស់ថា អ្នកប្រើប្រាស់ត្រូវការ ថែមទៀតផង។

ខណៈពេលដែល ប្រភពប្រាក់ចំណូល ធំជាងគេបំផុតរបស់ Xiaomi គឺភាគច្រើនបានមកពី ការដាក់លក់ស្មាតហ្វូន ដោយឡែកចំពោះផ្នែក Software និងប្រព័ន្ធអ៊ីនធឺណិតផ្សេងៗទៀត បានត្រឹមតែចំនួន 9.7% នៃចំណូលសរុប។ ការបន្ថែមផ្ទាំងពាណិជ្ជកម្ម ក៏ហាក់បីដូចជាអាច ជួយឲ្យបានខ្ពស់បន្ដិចបន្ដួច បើប្រៀបធៀបទៅនឹងឆ្នាំមុន គឺមានចំនួនត្រឹមតែ 9.1% ប៉ុណ្ណោះ។

ដកស្រង់ចេញពីCamboReport