Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple បាន​បញ្ឃប់​ការ​ទម្លាក់​ទៅ​កាន់​ជំនាន់ iOS 12.3 ហើយ! Apple បាន​បញ្ឃប់​ការ​ទម្លាក់​ទៅ​កាន់​ជំនាន់ iOS 12.3 ហើយ!

  • បោះពុម្ព

កាលពីថ្ងៃទី 31 កក្កដា កន្លងទៅក្រុមហ៊ុន Apple បានប្រកាសពីការ បញ្ឈប់អោយអ្នកប្រើប្រាស់ ធ្វើការទម្លាក់ជំនាន់ iOS របស់ខ្លួនទៅកាន់ជំនាន់ iOS 12.3 , iOS 12.3.1 និង iOS 12.3.2

ហើយជំនួសដោយ ជំនាន់ចុងក្រោយ iOS 12.4 ថ្មី ។ នេះបានបញ្ជាក់អោយឃើញថា យើងមិនអាចធ្វើការ ទម្លាក់ពីជំនាន់ iOS 12.4 ទៅកាន់ជំនាន់ iOS ដែលបានរៀបរាប់ខាងលើ បានទៀតនោះឡើយ ។

ដោយជាទម្លាប់នោះ យើងបានដឹងហើយថា Apple នឹងបញ្ឈប់ការទម្លាក់ ទៅកាន់ជំនាន់ទាបជាងនោះ ក្នុងអំឡុងពេល ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី វាដាក់អោយធ្វើការ Update ទៅកាន់ iOS 12.4 ជាសាធារណ: ។ ដូច្នេះចំពោះប្រិយមិត្តដែល បានតម្លើងទៅកាន់ iOS 12.4 រួចរាល់នោះគឺមិនអាចធ្វើការ ទម្លាក់ទៅកាន់ iOS 12.3.2, iOS 12.3.1 និង iOS 12.3 បានទៀតនោះទេ ។

គួរបញ្ជាក់ផងដែរថា Apple បានធ្វើការបញ្ជេញនូវ iOS 12.3.2 ប៉ុន្មានសប្តាហ៍បន្ទាប់ពី iOS 12.3.1 ដើម្បីធ្វើការកែចន្លោះប្រហោងលើមុខងារ Portrait និង កម្មវិធី Camera ដែលមានតែសម្រាប់ម៉ូឌែល iPhone 8 Plus របស់ខ្លួនប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា សម្រាប់ iOS 12.4 បានកែតម្រូវលើមុខងារមួយចំនួនដូចជា
-    កែតម្រូវលើកម្មវិធី Apple News
-    កែតម្រូវលើល្បឿន និងប្រពន្ធ័សុវត្ថិភាពលើនាឡិកាដៃ Apple Watch ជាមួយនឹងមុខងារ Walkie-Talkie និង បានដែលផ្តោតសំខាន់ លើបច្ចេកវិទ្យា Apple Card ដែលបានចេញនៅក្នុង ចុងខែកក្កដានេះផងដែរ ។

Apple ក៏បានបញ្ចេញនៅ iOS 13 ជាមួយមុខងារថ្មីៗជាច្រើនដែលស្ថិត នៅក្នុងជំនាន់សាកល្បង ដែលគម្រោងនឹងដាក់ អោយប្រើប្រាស់ ជាផ្លូវការនៅខែកញ្ញាខាងមុខនេះ ។ ដូចច្នេះសូមរង់ចាំតាមដាន នូវព័ត៌មានទាក់ទងនឹង iOS ថ្មីៗ ជាបន្តបន្ទាប់ទៀត ជាមួយក្រុមការងាររបស់យើង។

ដកស្រង់ចេញពីCamboReport