បណ្តាញសង្គម

Galaxy Note 10 អាច​ជា​ទូរស័ព្ទ​ដំបូង​គេ ដែល​មាន​បំពាក់​អាវ​ក្រោះ​ជំនាន់​ចុង​ក្រោយ​កម្រិត IP69

មិនដល់មួយអាទិត្យទៀតឡើយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung នឹងធ្វើការប្រកាសចេញជាផ្លូវការ នូវខ្សែស្រឡាយ Galaxy Note ជំនាន់ចុងក្រោយជាងគេ នោះគឺ Galaxy Note

10 ។ ទូរសព្ទពិត មិនទាន់បានបញ្ចេញទេ ប៉ុន្តែលក្ខណៈសម្បត្តិមួយចំនួនរបស់ Galaxy Note 10 នៅតែបន្តបែកធ្លាយជាបន្តបន្ទាប់។

ដោយយោងតាមប្រភពមួយមកពី Twitter ដែលមានឈ្មោះថា Ishan Agarwal អ្នកវិភាគរបស់ឥណ្ឌា បានបង្ហាញឲ្យដឹងថា Galaxy Note 10 នឹងមានបំពាក់បច្ចេកវិទ្យា អាវក្រោះជំនាន់ចុងក្រោយ IP69 ។ គួរបញ្ជាក់ផងថា Galaxy S10 និង Galaxy Note 9 បានបំពាក់បច្ចេកវិទ្យា IP68 ដែលលេខ 6 តំណាងឲ្យការការពារពីធូលីដី និងលេខ 8 តំណាងឲ្យការការពារពីការជ្រាបទឹកក្នុងជម្រៅ 1.5 ម៉ែតក្នុងរយៈពេល 30 នាទី។ ដូច្នេះមានន័យថា Galaxy Note 10 នឹងមានសមត្ថភាពការពារ ពីការជ្រាបទឹកខ្ពស់ជាងមុន។

សរុបមកវិញនេះគ្រាន់តែជាព័ត៌មាន បែកធ្លាយតែប៉ុណ្ណោះ។ សម្រាប់រូបរាង និងលក្ខណៈសម្បត្តិផ្លូវការនោះ មានតែរង់ចាំដល់ថ្ងៃដែលក្រុមហ៊ុន Samsung ដាក់បង្ហាញប៉ុណ្ណោះ ទើបដឹងច្បាស់ ប៉ុន្តែបើសិនជាវាមានអាវក្រោះកម្រិត IP69 មែននោះ វាពិតជារឿងល្អណាស់។

ដកស្រង់ចេញពីCamboReport