Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Realme ​5​ នឹង​ប្រ​កាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​ ជា​មួយ​សេន​ស័រ​កាមេរ៉ា ​64MP​ ជំនាន់​ថ្មី​

  • បោះពុម្ព

ឥឡូវនេះ Realme បានបញ្ជាក់ថា ស្មាតហ្វូនដែលបាន បំពាក់កាមេរ៉ាទំហំ 64 មេហ្គាភិចសែល លើកដំបូងរបស់ខ្លួន នឹងត្រូវបានប្រកាសចេញ ជាផ្លូវការ ក្នងប្រទេសចិន នៅ

ថ្ងៃទី 15 ខែសីហា ខាងមុខនេះ។ ប៉ុន្តែ ក្រុមហ៊ុនចិនមួយនេះ ក៏គ្រោងនឹងបង្ហាញ នូវបច្ចេកវិទ្យា ដូចគ្នានេះ នៅក្នុងប្រទេសឥណ្ឌា មុនផងដែរ គឺនៅថ្ងៃទី 08 ខែសីហា នេះ ហើយនឹងធ្វើឡើងជាផ្លូវការ នៅក្នុងប្រទេសចិន ក្នុងរយៈពេល មួយសប្តាហ៍បន្ទាប់ពីនោះ។

ជាក់ស្ដែង ការប្រកាស សាជាថ្មីម្តងទៀតថា ឧបករណ៍នេះ នឹងត្រូវបានបំពាក់ជាមួយ កាមេរ៉ាប្រភេទ Quad Sensor នៅផ្នែកខាងក្រោយ ទៀតផង។ ប៉ុន្ដែព័ត៌មានលម្អិត នៃកាមេរ៉ានេះ នៅតែជាអាថ៌កំបាំងនៅឡើយ ទោះបីជា យើងដឹងថា កាមេរ៉ាគោលរបស់វា មានទំហំ 64MP ក៏ដោយ ដែលនេះគឺជា ចំណុចលេចធ្លោមួយ របស់វាផងដែរ។ សេនស័រនេះ ត្រូវបានគេបង្ហាញអោយដឹងថា អាចជាសេនស័តរបស់ Samsung ISOCELL Bright GW1 ដែលទើបដាក់បង្ហាញ នាពេលថ្មីៗនេះ ដោយបានប្រើបច្ចេកវិទ្យា Tetracell ដើម្បីបញ្ចូលទិន្នន័យ 4 ភិចសែល ចូលគ្នា ទៅជាសេនស័រមួយ មានទំហំ 64 មេហ្គាភិចសែល ដែលមានទំហំភីកសែលធំ រហូតដល់ទៅ 1.6 microns ឯណោះ។

សរុបមក សម្រាប់ពេលបច្ចុប្បន្ននេះ យើងគ្រាន់តែដឹងថា ស្មាតហ្វូនកាមេរ៉ាទំហំ 64MP របស់ស្មាតហ្វូនម៉ាក Realme នឹងត្រូវបានប្រកាសចេញ ជាផ្លូវការ នៅថ្ងៃទី 08 ខែសីហាឆ្នាំ 2019 នេះតែម្ដង ដោយឡែកព័ត៌មានលម្អិត និងមុខងារពិសេសៗ អំពីបច្ចេកវិទ្យាចុងក្រោយ នៃសេនស័រកាមេរ៉ាថ្មីមួយនេះ គឺត្រូវរង់ចាំទាំងអស់គ្នា នៅពេលវាត្រូវបានដាក់បង្ហាញ ដោយក្រុមហ៊ុនផ្ទាល់ ប៉ុណ្ណោះ។



ដកស្រង់ចេញពីCamoReport