Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

M​i MIX​ 4​ អាច​ជា​ស្មាត​ហ្វូន​ដំបូង​របស់​ Xiaomi​ ដែល​ប្រើ​ប្រាស់​សេន​ស័រ​កាមេរ៉ា​ 108​ មេហ្គាភិចសែល​

  • បោះពុម្ព

ល្ងាចម្សិលមិញនេះ Xiaomiបានធ្វើការប្រកាសជាផ្លូវការ ពីសេនស័រកាមរ៉ាដែលមានទំហំ64មេហ្គាភិចសែល ព្រមទាំងបានបញ្ជាក់ថា សេនស័រកាមេរ៉ាប្រភេទនេះ អាចនឹងមាន

នៅលើស្មាតហ្វូនយីហោ Redmi ក្នុងពេលឆាប់ៗនេះទៀតផង។ ពិតណាស់ យើងបានដឹងហើយថា សេនស័រកាមេរ៉ាដែល ក្រុមហ៊ុនចិនខាងលើប្រើគឺជា ប្រភេទសេនស័ររបស់ Samsung ដែលមានឈ្មោះថា Samsung GW1 ហើយវាក៏មានភ្ជាប់មកជាមួយ មុខងារសំខាន់ៗជាច្រើនទៀតផង។

ក់ស្ដែង នៅក្នុងការប្រកាសនោះដែរ Xiaomi ក៏បានបង្ហើបប្រាប់ពី សេនស័រកាមេរ៉ាមួយទៀត ដែលមានទំហំដល់ទៅ 108 មេហ្គាភិចសែល ដោយបញ្ជាក់ថា វាអាចនឹងចូលមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយហេតុនេះហើយ បានជាគេនិយាយថា សេនស័រ 108MP អាចនឹងមាននៅលើ Mi MIX 4 ព្រោះប៉ុន្មានថ្ងៃមុន CEO របស់ក្រុមហ៊ុននេះ បានឆ្លើយតបនៅលើបណ្តាញសង្គម Weibo ថា កាមេរ៉ាដែលបំបាក់នៅលើ Mi MIX 4 នឹងកាន់តែប្រសើរជាង សេនស័រ 64MP ដែលអាចមាននៅលើយីហោ Redmi ទៅទៀត។

មួយវិញទៀត ក្រុមហ៊ុនដដែលនេះ មិនបានបង្ហាញលម្អិតពីលក្ខណៈ របស់សេនស័រកាមេរ៉ា 108MP នេះឡើយ អ្វីដែលបានបង្ហាញគឺថា លេនមួយនេះ មានកម្រិត resolution ដល់ទៅ 12032 x 9024 ភិចសែលទៀតផង។ លើសពីនេះ កាមេរ៉ាដ៏ធំនេះ នឹងនៅតែបន្តប្រើប្រាស់ បច្ចេកវិទ្យារបស់ Samsung ដដែល ដោយអាចនិយាយបានថា Mi MIX 4 អាចជាស្មាតហ្វូនទីមួយ ដែលប្រើកាមេរ៉ា 108MP របស់ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង។

អញ្ចឹង នេះគ្រាន់តែជាការវិភាគ តាមអ្វីដែល Xiaomi បានបង្ហាញប៉ុណ្ណោះ ប៉ុន្តែវាក៏អាចទៅរួចដែរ ដែលត្រកូល Mi MIX មានសេនស័រកាមេរ៉ាបែបនេះ ព្រោះវាជាស្មាតហ្វូនលំដាប់កំពូលរបស់ យីហោខាងលើ។ ដូច្នេះ យើងនៅមិនទាន់ដឹងច្បាស់ទេ ពីសមត្ថភាពកាមេរ៉ា 108 មេហ្គាភិចសែលខាងលើ ក៏ដូចជាមិនដឹងថា វាមានប្រយោជន៍ខ្លាំងបែបណាដែរ ហើយបើមានដំណឹងបែបណានោះ ខ្ញុំនឹងប្រាប់ដល់អ្នកទាំងអស់គ្នានៅពេលក្រោយ។




ដកស្រង់ចេញពីCamboReport