បណ្តាញសង្គម

កាមេរ៉ា​របស់ Galaxy Note 10 អាច​ធ្វើ​ការ Zoom ចាប់​យក​សម្លេងជាក់លាក់​នៃ​ទីតាំង​ដែល​យើង​​កំពុង​ថត​វីដេអូ

កាលពីយប់មិញនេះ  នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2019 Samsung បានបញ្ចេញ ជាផ្លូវការ នូវ Galaxy Note ជំនាន់ថ្មីរបស់ខ្លួន ដើម្បីបង្ហាញឲ្យ មនុស្សទូទាំង

ពិភពលោក បានឃើញពីរូបរាង និងរចនាបថ ថ្មីរបស់ Galaxy Note 10។ ក្នុងនោះ Galaxy Note 10 Series ត្រូវបានបែងចែកជា 2 ប្រភេទ គឺ Galaxy Note 10 និង Galaxy Note 10+ ( រួមទាំង Galaxy Note 10 & Note 10 + ម៉ូឌែល 5G) ផងដែរ។

សម្រាប់វត្តមាន Galaxy Note 10 Series ត្រូវបានបំពាក់មកជាមួយ លក្ខណៈសម្បត្តិពិសេសៗ ជាច្រើន ក្នុងនោះ ក៏មានមុខងារ ពិសេសមួយ គឺ “Zoom-In Mic ” វាគឺជាមុខងារមួយ ដែលអនុញ្ញាតឲ្យ យើងធ្វើការចាប់យក សម្លេងជាក់លាក់ នៃទីតាំងដែលយើងកំពុងថត វីដេអូ ហើយកាត់បន្ថយសម្លេងរំខាន នៅជុំវិញទីតាំងដែលយើងកំពុងថត។

សរុបមកវិញ នេះគឺជាដំណឹងមួយដ៏ល្អ សម្រាប់អ្នកដែលចូលចិត្តធ្វើការថត វីដេអូ ហើយមាន បំណងទិញយក Galaxy Note 10 ឬ Note 10+ មកប្រើប្រាស់ ព្រោះមុខងារពិសេស មួយនេះ នឹងធ្វើឲ្យ វីដៃអូ ដែលអ្នកបានថត មានភាពទាក់ទាញ ថែមមួយកម្រិតទៀត និងជាពិសេសនោះ យើងនឹងទទួលបាន បទពិសោធន៍ថ្មីនៃការថត វីដេអូចេញពីស្មាតហ្វូនផងដែរ។



ដកស្រង់ចេញពីCamboReport