Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple បាន​ផ្តល់​ទូរសព្ទ iPhone ដែល Jailbreak រួចជា​ស្រេច ទៅឲ្យអ្នកស្រាវជ្រាវ​ខាងផ្នែកសុវត្ថិភាព

  • បោះពុម្ព

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងផ្តល់ជូន iPhone ដែលមានមុខងារពិសេស ទៅឲ្យអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាព ហើយមូលហេតុដែល Apple ធ្វើបែបនេះ គឺ

អាចជួយឱ្យ ពួកគេងាយស្រួល រកចំណុចខ្សោយនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS។ បើយោងតាម ប្រភពមួយ ដែលមានឈ្មោះថា Forbes បានរាយការណ៍ថា Apple នឹងធ្វើការប្រកាសជូនដំណឹងនេះ នៅឯសន្និសីទសន្តិសុខ Black Hat នៅចុងសប្តាហ៍នេះ។

របាយការណ៍បានបន្ត ឲ្យដឹងថា iPhone ដែលមានលក្ខណៈពិសេសនេះ នឹងត្រូវបានផ្តល់ជូន ក្រុមអ្នកស្រាវជ្រាវ ផ្នែកសន្តិសុខ ដែលបានអញ្ជើញចូលរួម នៅក្នុងកម្មវិធីផ្តល់រង្វាន់ សម្រាប់អ្នកដែលរកឃើញ កំហុសឆ្គងរបស់ iOS តែប៉ុណ្ណោះ។ តាមរយៈកម្មវិធីនេះ អ្នកស្រាវជ្រាវ នឹងទទួលបានរង្វាន់ នៅពេលដែល គេរកឃើញកំហុសឆ្គងរបស់ iOS ហើយរាយការណ៍ជូនទៅ ក្រុមហ៊ុន Apple។ គួររំលឹកផងថា ក្រុមហ៊ុន Apple ធ្លាប់បានសន្យាថា នឹងផ្តល់ iPhone ប្រភេទនេះ ទៅឲ្យអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាព នៅក្នុងឆ្នាំ 2016។

បើទោះបីជា វាត្រូវបានបើកចំហរ នូវមុខងារពិសេសជាច្រើន ក៏ពិតមែន ប៉ុន្តែវាមិនបានបើកចំហរ មុខងារពិសេសៗ ទាំងអស់ដូច iPhone ដែលបានផ្តល់ទៅឲ្យ អ្នកអភិវឌ្ឍន៍របស់ Apple ផ្ទាល់នោះទេ ។ អញ្ចឹង អ្នកស្រាវជ្រាវសុវត្ថិភាព ដែលប្រើ iPhone ដែលផ្តល់ដោយ Apple ទំនងជាមិនអាច បំបែកកូដរបស់កម្មវិធី ដែលបង្កប់នៅក្នុង iPhone បាននោះទេ។

សរុបមកវិញ ការធ្វើបែបនេះ គឺអាចជួយឲ្យ ក្រុមហ៊ុន Apple កាត់បន្ថយ iPhone ដែលប្រើសម្រាប់អភិវឌ្ឍ លេចធ្លាយ ទៅកាន់ទីផ្សារងងឹត ជាញឹកញាប់។




ដកស្រង់ចេញពីCamboReport