បណ្តាញសង្គម

នេះ​ជា​រថយន្ដ​ទំនើប Razer Electric SUV Edition ជំនាន់​ថ្មី ប្រើ​ប្រាស់​ថាម​ពល​អគ្គិ​សនី​ទៀត​ផង!

សម្រាប់អ្នក និយមចូលចិត្តលេងហ្គេម ពិសេសចំពោះប្រិយមិត្ត ជាអ្នកគាំទ្រប្រើផលិតផល របស់ក្រុមហ៊ុន Razer ពេលនេះយើងសូមបង្ហាញជូន នូវរថយន្ដទំនើប NIO ES6

Night Explorer Limited Edition ដែលត្រួវបានបង្កើតឡើង ជាប្រភេទ Edition នៃក្រុមហ៊ុនធំៗចំនួន 2 រួមសហការគ្នាដើម្បីបង្កើតវា រួមមានក្រុមហ៊ុន ផលិតកុំព្យូទ័រហ្គេម Razer និងក្រុមហ៊ុនផលិត រថយន្តអេឡិចត្រូនិក NIO។

 

ពិតមែនហើយ វាមានលក្ខណៈពិសេសមួយចំនួន ដែលអ្នករំពឹងចង់បានពីផលិតផល Razer ដូចជាផ្លាកឡូហ្គោ ពណ៌បៃតង និងអំពូលភ្លើង Chroma LED ប៉ុន្តែអ្នកដឹងទេ វាបានរចនាមក ក្នុងទម្រង់រាងជារថយន្ត ដែលមើលទៅពិតជាស្រស់ស្អាត ខ្លាំងមែនទែន។ កាន់តែពិសេសទៀតនោះ វាក៏មានភ្លើងបំភ្លឺ Hue និង THX Spatial Audio ផងដែរ ដូច្នេះអ្នកអាចបង្ហាញតួនាទីរបស់អ្នក ជាអ្នកចម្បាំងនៅពេលបើកបរ តាមដងផ្លូវនៅពេលរាត្រី ប្រកបដោយភាពរីករាយ។ ប៉ុន្ដែយ៉ាងណា កុំរំភើបពេកអី ព្រោះថាក្រុមហ៊ុន NIO កំពុងតែផលិតរថយន្តប្រភេទ SUVs Edition មួយនេះ ក្នុងចំនួនត្រឹមតែ 88 គ្រឿងប៉ុណ្ណោះ។

លើសពីនេះ វាជារថយន្តប្រភេទ SUV ប្រើប្រាស់ថាមពលអគ្គិសនី ដែលមានកម្លាំងម៉ាស៊ីន 544 សេះ និងមានសមត្ថភាពបង្កើនល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រ ក្នុងរយៈពេល 4.7 វិនាទីថែមទៀតផង។ ប៉ុន្តែច្បាស់ណាស់វាត្រូវបានបង្កើតឡើង គឺសម្រាប់កំពូលអ្នកគាំទ្រ និមិត្តសញ្ញា Razer ប៉ុណ្ណោះ ពីព្រោះចំពោះអ្នកដែលមិនមែនជា Fan អាចមានឡានអគ្គិសនីទំនើបៗ ជាច្រើនផ្សេងទៀត ដែលត្រូវជ្រើសរើស ក្រៅពីវាផងដែរ។

ជាចុងក្រោយ ការបង្កើតរថយន្ដទំនើប ES6 Night Explorer Limited Edition នេះ ក៏ជាការចាប់ផ្តើមដំបូង នៃភាពជាដៃគូ រវាងក្រុមហ៊ុន Razer និង NIO ផងដែរ ដូច្នេះ មានឱកាស ដែលយើងអាច នឹងមើលឃើញ ការសហការគ្នាមួយនេះ ដើម្បីបង្កើតផលិតថ្មីៗ កាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។ ប៉ុន្តែយ៉ាងណា រថយន្ដទំទើប ES6 នឹងមានលក់តែ នៅក្នុងប្រទេសចិនប៉ុណ្ណោះ ជាមួយតម្លៃប្រហែលជា 67,419 ដុល្លារ។






ដកស្រង់ចេញពីCamboReport