Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាន់ដា បញ្ចេញ​ស្ថានភាព​ពិត​បេក្ខនារី X Factor Cambodia ឃើញ​ហើយ​រឹត​តែ​គួរ​ឲ្យ​ស្រណោះ!

  • បោះពុម្ព

ប៉ុន្មានថ្ងៃមកហើយ រឿងពាក់ព័ន្ធនឹងបេក្ខនារីកម្មវិធី ប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia កញ្ញា លៀង ចាន់ឡា នៅតែមានពុះកញ្ជ្រោល អំពីស្ថានភាពនាងដែលគេបានលើឆាកនៃកម្មវិធី។

ប៉ុន្តែថ្ងៃនេះ ស្ថានភាពជីវិតពិតរបស់នាង ត្រូវបានបង្ហាញ ដែលឃើញហើយ ពិតជាគួរឲ្យស្រណោះមែន។ ចាន់ឡា បេក្ខនារី មកពីខេត្តកំពង់ឆ្នាំង នាងបានឆក់យកដួងចិត្តទស្សនិកជន ជាមួយរូបរាងមានសម្បុរខ្មៅ និងមានស្ថានភាពជីវិតមិនប្រសើរ។ នោះជាមូលហេតុដែលនាងបានលេចលើឆាកជាមួយការតុបតែងខ្លួន ដែលមើលទៅមិនទាន់គ្រប់ជ្រុងជ្រោយ ធ្វើឲ្យគ្រប់គ្នាស្រណោះ។

រូបភាពប៉ុន្មានសន្លឹកនៅថ្ងៃនេះ បានឃើញថា ចាន់ឡា ពិតជាមានជីវភាពលំបាកភ្នែកពិតមែន មិនខុសភាពខ្វះខាតដែលប្រិយមិត្តបានឃើញលើឆាកនោះឡើយ។ ជីវិតពិតរបស់នាង គឺ ចាន់ឡា កុំថាឡើយផ្ទះធំទ្រនំខ្ពស់ សូម្បីជម្រកឲ្យសមស្របនាងស្ទើរគ្មានផង នៅក្នុងរូបនេះ គឺនាងមានត្រឹមជាខ្ទមប្រក់ស័ង្កសីពណ៌បៃតង ខណៈដែលខាងក្នុងផ្ទះទៀតសោត ក៏មានសម្បត្តិទ្រព្យអ្វីជាដុំកំភួន ក្រៅពីគ្រែឈើចាស់មិនមាំទាំងចំនួន២ ហ៊ឹងកុងម៉ា និងកង់កញ្ចាស់មួយនោះទេ។

ក្រៅពីនេះ សុទ្ធជារបស់កំប៉ិកកំប៉ុក មើលទៅគួរឲ្យសង្វេគ។ ស្ថានភាពនេះ ចាន់ឡា ក៏បានទទួលការជួយជ្រោមជ្រែងពីសប្បុរសជនជាច្រើន រួមទាំងអ្នកក្នុង និងក្រៅរង្វង់សិល្បៈផង ខ្លះជួយជាថវិកា ខ្លះជួយជាការតុបតែងខ្លួនសម្រាប់ឡើងប្រឡង ខ្លះទៀតជួយដោយការធានាកែកុនសម្ផស្សនាងឲ្យមានភាពទាក់ទាញជាងនេះ។

នៅក្នុងចំណោមសប្បុរសជនទាំងនោះ ក៏មានការវាយប្រហារពីបុគ្គលខ្លះដែរថា ជាសកម្មភាពចូលខ្លួនមកដើម្បីទាញប្រយោជន៍ផ្ទាល់ខ្លួនជាជាងទឹកចិត្តសប្បុរស១០០%ចំពោះបេក្ខនារី។ បើទោះជាបែបនេះក្ដី លោក អាន់ដា អតីតតារាចម្រៀង ទាត់ចោលការរិះគន់ទាំងនោះ។ លោកថា បើទោះជាម្ចាស់ជំនួយជួយក្នុងរូបភាពអ្វី គោលបំណងអ្វីក៏ដោយ ក៏ជំនួយទាំងនោះបានជួយសម្រាលការលំបាករបស់បេក្ខនារីកម្សត់ដែរ។

"ថាមិនចង់លូកមាត់ទេ! ឃើញស្ថានភាពផ្ទះគាត់រស់នៅប៉ុណ្ណឹង អស់ចិត្តនៅអ្នកពូកែទើស? មានជនសប្បុរសជាច្រើនបានជួយឧបត្ថម្ភដល់នាងដោយសមានចិត្ត ប៉ុន្តែអ្នកចាំតែចាប់កំហុសគេ ទើសគេ វៃប្រហារគេបែបនេះបែបនោះ សួរថាបានធ្វើទង្វើល្អដូចគេដែរអត់? ខ្ញុំមិនខ្វល់ថា ជនសប្បុរសដែលជួយឧបត្ថម្ភប្អូនស្រីម្នាក់នេះ ជាជនឆ្លៀតឱកាសយកភាពល្បីល្បាញ ឬយ៉ាងណានោះទេ តែយ៉ាងហោចណាស់ ក៏គេបានជួយដល់មនុស្សក្រខ្សត់ និងមើលទៅគួរអោយអាណិតអាសូរ ហើយមាននិស្ស័យគួរអោយគេចង់ជួយផងដែរ”។

លោក អាន់ដា ថ្លែង។ បេក្ខនារីមកពីខេត្តកំពង់ឆ្នាំង លៀង ចាន់ឡា បានបង្ហាញខ្លួនចុងក្រោយក្នុងកម្មវិធីខាងលើកាលពីសប្ដាហ៍មុន ដោយបានច្រៀងរួមគ្នាជាមួយបេក្ខនារី៣នាក់ផ្សេងទៀត ច្រៀងបទ "ឈប់" របស់ រ៉េត ស៊ូហ្សាណា។ វេលានោះ បេក្ខនារី ពិតជាត្រមង់ត្រមោច ក្រោយបេក្ខនារី៣នាក់ផ្សេង ត្រូវប្រកាសថាបានឡើងទៅជុំបន្ត ឯនាង ហាក់ស្ថិតក្នុងស្ថានភាពគួរឲ្យអស់សង្ឃឹម។

ប៉ុន្តែស្នាមញញឹមក៏លេចលើផ្ទៃមុខនារីកម្សត់វិញ ដោយសារនាងក៏ជាបេក្ខនារីត្រូវបន្តដំណើរទៅវគ្គបន្ទាប់ដែរ៕

ដកស្រង់ពី៖ Sabay