Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Huawei Mate 20X 5G ទទួល​បាន​កំណែ​អាប់ដេត​ថ្មី មក​ជាមួយ​មុខងារ Zoom បាន 30 ដង

  • បោះពុម្ព

ស្មាតហ្វូន Huawei Mate 20 X 5G គឺជាស្មាតហ្វូន 5G ដំបូងបង្អស់របស់ Huawei ដែលបានបង្ហាញខ្លួន នៅក្នុងទីផ្សារប្រទេសចិន។ ខណៈពេលដែល ទូរសព្ទនេះ នឹងត្រូ

វបានដាក់លក់ ជាផ្លូវការ នៅថ្ងៃទី 16 ខែ សីហា នៅឯប្រទេសចិន ក្នុងតម្លៃ ប្រហែលជា 9០០ ដុល្លារ។ទោះបីជា Mate 20 X 5G មិនទាន់បាន ដល់ដៃ របស់អ្នកប្រើប្រាស់ក៏ដោយ ក៏ក្រុមហ៊ុនបានចាប់ផ្តើម ធ្វើការបញ្ចេញ កំនៃអាប់ដេត EMUI 9.1.1.158 ថ្មី សម្រាប់ទូរសព្ទនេះ ផងដែរ ។ ការអាប់ដេតនេះ ធ្វើឲ្យកាមេរ៉ា របស់ Mate X 20 5G អាចធ្វើការ Zoom បាន 30 ដង ។ វានៅរក្សារបៀប បើក បិទ សេវា 5G នៅលក្ខណៈ Default ដដែល ប្រសិនបើ អ្នកប្រើប្រាស់ ត្រូវការបើក សេវា 5G ដើម្បីប្រើប្រាស់ អ្នកអាចចូលទៅបើកបាន តាមរយៈ Setting > Wireless and Network > Mobile Network Interface បន្ទាប់មក បើកដំណើរការ 5G ជាការស្រេច។ 

គួររំលឹកថា Huawei Mate 20 X 5G មានលក្ខណៈស្រដៀងទៅនឹង Mate 20 X ធម្មតាច្រើនដែរ គ្រាន់តែមាន ទំហំអេក្រង់ធំ ដល់ 7.2 អ៊ីញ និងមានកម្រិតបង្ហាញ Full HD+ គាំទ្រ HDR ។ រីឯអ្វីដែល វាមានការដំឡើង បន្ថែមពីលើ Mate 20 X  នោះគឺ មានទំហំថ្មធំ រហូតដល់ 5000mAh មានរ៉េមទំហំ 8GB បញ្ចូលអង្គផ្ទុកទំហំ 256GB ព្រមទាំងមានម៉ូដឹម 5G Belong 5000 ទៀតផង។



ដកស្រង់ចេញពិCamboReport