បណ្តាញសង្គម

នៅលើ Android Q Beta 6 Google បាន​កែ​ប្រែកម្មវិធី​កាមេរ៉ា​អោយ​កាន់​តែ​ប្រសើរ​ជាង​មុន

ក្រុមហ៊ុន Google បានបញ្ចេញនូវ កំណែអាប់ដេតថ្មី លើប្រព័ន្ធប្រតិបិត្តការណ៍ Android Q របស់ខ្លួន នៅក្នុងថ្ងៃនេះ ជាមួយនឹង ការកែប្រែលើ មុខងារកាមេរ៉ា អោយកាន់តែ

ប្រសើរ ជាងមុនផងដែរ ។ ក្នុងនោះ យើងបានឃើញពីការផ្លាស់ប្តូរនៃ UI លើ មុខងារ Night Sight ដែលវាមានលក្ខណៈងាយស្រួយជាងមុន ដោយលើកនេះ វាស្ថិតនៅ ផ្នែកខាងមុខនៃកម្មវីធី កាមេរ៉ា តែម្តង។ 

ដូចដែលយើងបានដឹងហើយ ថា មុខងារដ៏មានអត្ថប្រយោជន៍ Night Sight នេះបានដាក់អោយប្រើប្រាស់ កាលពីឆ្នាំមុន ដែលជាមុខងារដែល បានលើកនូវមុខមាត់ទូរសព្ទ ក្រោមឈ្មោះ Google នេះអោយល្បីរន្ទឺដោយសារតែ គុណភាពផលិត រូបភាពនៅពេលយប់ ដ៏ឥតខ្ចោះរបស់វា នេះឯង។

នៅក្នុងកំណែរអាប់ឌែត 6.3 ថ្មីនេះ Google បានប្តូរនូវទីតាំងនៃ មុខងារ Night Sight នេះពីកន្លែង “More” មកកាន់ទំព័រដើម ខាងមុខគេនៃកម្មវិធីតែម្តង។ លើសពីនោះទៅទៀត Google បានកែប្រែទៅលើផ្នែក កាមេរ៉ា មួយចំនួនទៀត ដូចជាដកចេញ នូវរបា White Balance និង Color Temperature នៅផ្នែកខាងលើចេញផងដែរ។

 

បន្ថែមពីនោះទៅទៀត ការថតរូប Portrait ពីកាមេរ៉ាមុខ ដោយប្រើ Flash នោះ ត្រូវបានដូរទៅហៅថា “Illumination”។ គួរបញ្ចាក់ផងដែរថា គ្រប់ម៉ូឌែល Pixel ទាំងអស់នឹងទទួលបាន ការតំឡើងទៅកាន់ Android Q ជាផ្លូវការមុនគេ នៅពាក់កណ្តាលឆ្នាំនេះផងដែរ ដែលនេះជារឿងធម្មតា ទៅហើយសម្រាប់ការទទួលបាន នូវកំណែរអាប់ដេត មុនគេបង្អស់សម្រាប់ ទូរសព្ទនៃខ្សែស្រឡាយ Google។ 

ដកស្រង់ចេញពីCamboReport