បណ្តាញសង្គម

ចប់​បណ្ដឹង​លែងលះ Yang Mi ទទួល​បាន​៦៤០លាន​ដល្លារ ប្ដី​បាន៧១លាន តែ​កូន​មើល​លែង​ស្គាល់

យោងតាមបណ្ដាញព័ត៌មានហុងកុង នៅពេលកំពូលតារាសម្ដែងស្រីចិន Yang Mi ទៅផ្ទះអតីតស្វាមីដើម្បីមើលកូនស្រី កូនស្រីរូបនេះមិនបានទៅរកនាងឡើយ ត្បិតនាងបានភ្លេចមុខម្ដាយហើយ។

មុននេះបន្តិច បណ្ដាញព័ត៌មាន OH របស់ហុងកុងបានបានរាយការណ៍ ក្រោយពេលបញ្ចប់បណ្ដឹងលែងលះគ្នារួច អតីតប្ដីប្រពន្ធតារាសម្ដែងចិន Harwick Lau និង Yang Mi ត្រូវបានបែងចែកទ្រព្យសម្បត្តិដូចតទៅ៖ ប្រុសស្អាតវ័យ ៤៤ឆ្នាំទទួលបាន៧១លានដុល្លារ រីឯស្រីស្អាតលំដាប់A វិញទទួលបានដល់ទៅ៦៤០លានដុល្លារឯណោះ។

ដោយឃើញដូចនេះ ខាងស្រីបានកាត់ភូមិគ្រឹះនៅតំបន់ Bao Qing តម្លៃ១១លានដុល្លារទៀតឲ្យទៅអតីតស្វាមី។ ក្រោយពេលព័ត៌មាននេះត្រូវបែកចេញ មនុស្សជាច្រើនបានរិះគន់ខាងប្រុសថា បែកគ្នាហើយនៅតែតោងទាមប្រពន្ធ។ ដោយសារតែមានឈ្មោះតោងទាមប្រពន្ធចាស់ ទើបមនោសញ្ចេតនារបស់អតីតគូស្នេហ៍នេះគឺមិនល្អឡើយ។ ដោយសារតែនៅជាមួយឪពុក ទើបកូនស្រីមិនសូវខ្វល់នឹងម្ដាយដូចមុនឡើយ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីខែមុន នៅពេលទៅលេងកូន កូនស្រីរបស់ Yang Mi ថែមទាំងភ្លេចមុខម្ដាយទៀតផង។ បណ្ដាញព៏ត៌មាន QQ បានរាយការណ៍សម្ដីរបស់ Harwick ថា នៅពេលនេះ Yang Mi លែងសមធ្វើជាម្ដាយគេទៀតហើយ ព្រោះបារម្ភតែរឿងអាជីពរបស់ខ្លួនប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay