Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បែក​ធ្លាយ​ចំណង​ស្នេហ៍ អេត វីន ជា​មួយ​អតីត​ភរិយា​ថៅកែ LD កាន់​តែ​ស៊ី​ជម្រៅ

  • បោះពុម្ព

ដំបូងឡើយគ្រាន់តែមាន ទំនាក់ទំនងធម្មតាទេ ប៉ុន្តែក្រោយលែងលះប្ដីដាច់ស្រេច លោក អេត វីន និងអ្នកនាង Panhchaka June អតីតប្រពន្ធថៅកែ ផលិតកម្មLD Picture ត្រូវបានគេមើលឃើញថា កាន់តែទម្លាយទំនាក់ទំនងស្នេហាដោយ បើកចំហកាន់តែខ្លាំង។

សាមីខ្លួនខាងស្រី បានឆ្លើយតបពីទំនាក់ទំនងនេះជាមួយSabay ថា ពួកគេទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងដែលកើតចេញអារម្មណ៍នៃបេះដូងរៀងៗខ្លួន គ្មានខាងណាបង្ខំខាងណាឡើយ ។ អ្នកនាង Panhchaka June និយាយថា អ្នកទាំងពីបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាតាំងពី ខែ កុម្ភៈ ឆ្នាំ ២០១៩ មកម្ល៉េះ ពោល គឺបន្ទាប់ពីការលែងលះគ្នា ដាច់ស្រេច ជាមួយអតីតស្វាមី។

ជាមួយនឹង ទំនាក់ទំនងស្នេហា រវាងកំលោះសង្ហា ជាមួយអ្នកមេម៉ាយកូន២នេះ អ្នកនាង Panhchaka June បានថ្លែងថា ទោះបីនាងអ្នកស្រីមេម៉ាយក្ដី ក៏លោក អេត វីន តាមយកចិត្តអ្នកនាងខ្លាំងណាស់ ដែលទង្វើនេះ ធ្វើឲ្យមានអារម្មណ៍កក់ក្ដៅជាខ្លាំង។ ទោះបីពួកគេបានបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណៈក្ដី ប៉ុន្តែអ្នកទាំងពីរ មិនទាន់មានគម្រោងភ្ជាប់ពាក្យឬរៀបការនិងគ្នាឡើយ តាមការបញ្ជាក់ពី ភាគីខាងស្រី គឺសុំត្រឹមរក្សានៅត្រឹមប៉ុណ្ណឹងសិន ដោយរង់ចាំពេលវេលា ក្នុងការសិក្សាចិត្តគ្នាឲ្យកាន់តែស៊ីជម្រៅជាងនេះសិន។

ជុំវិញការលើកឡើងនេះ មិនអាចសុំការបញ្ជាក់បន្ថែមពី លោក អែត វីន បានឡើយ ដោយលោកសូមមិនអធិប្បាយអ្វីទាំងអស់។ អ្នកនាង Panhchaka June និង លោក លៀក លីដា ថៅកែផលិតកម្មLD Picture គឺជាអតីតគូស្វាមីភរិយា និងគ្នា ប៉ុន្តែពួកគេបានចែកផ្លូវគ្នា ជាង១ឆ្នាំមកហើយ ដោយចំណងស្នេហ៍ របស់ពួកគេ បន្សល់ទុកតំណក់ឈាមកូនស្រី២នាក់ ជាអនុស្សាវរីយ៍។

ជាមួយនឹងការចែកផ្លូវនេះ អ្នកនាង Panhchaka June ប្រាប់ថា ពួកគេបានចែកកូនម្នាក់១ កូនច្បងបានទៅ អតីតស្វាមី ចំណែកកូនទី២ បានមកលើអ្នកនាង៕

ដកស្រង់ពី៖ Sabay