Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ច្បាស់ហើយ! រឿង​ថ្មី​ Lee Min Ho ថតជាមួយតួ​ឯក​ស្រី​រឿង "Goblin" នឹងចេញឆ្នាំក្រោយនេះ

  • បោះពុម្ព

អ្នកនិពន្ធរឿង Kim Eun Sook បានសម្រេចថា រឿងថ្មីដែលមានចំណងជើងថា «The King: The Eternal Monarch» នឹងចាក់បញ្ចាំងក្នុងឆ្នាំ ២០២០ លើកញ្ចក់ទូរទស្សន៍ SBS។

នៅថ្ងៃទី ១២ ខែ សីហា ផលិតកម្ម Hwa&Dam Picture Studio បានប្រកាសថា រឿងថ្មីនេះនឹងចាក់បញ្ចាំងជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ ២០២០ ដោយរឿងនេះនឹងទទួលសិទ្ធិផ្ដាច់មុខដោយប៉ុស្តិ៍ SBS។ Kim Eun Sook ដែលជាអ្នកនិពន្ធរឿងថ្មីនេះផងដែរបានលើកឡើងនូវរឿងដែលល្បីៗជាច្រើនដូចជា រឿង Descendants of the Sun, Heirs, Goblin និង Mr. Sunshine ដោយរំពឹងទុកថា រឿងថ្មីនេះនឹងមានការគាំទ្រច្រើនដូចរឿងល្បីៗខាងលើផងដែរ ដោយសារតែមានការចូលរួមសម្ដែងពីតួឯកប្រុសនៃរឿង «The Legend of the Blue Sea» និងតួឯកស្រីរឿង «Goblin»។

រឿង «The King: The Eternal Monarch» នេះ គឺជាប្រភេទរឿងអច្ឆរិយបុរាណ ដែល Lee Minho នឹងសម្ដែងជាតួអង្គស្ដេច Lee Gon ចំណែកឯ Kim Go Eun នឹងសម្ដែងជា អ្នកស៊ើបអង្កេត Jung Tae Eul សហការណ៍គ្នាជាមួយស្ដេចផែនដីដើម្បីការពារជីវិតប្រជាជន៕

 

ដកស្រង់ពី៖ Sabay