បណ្តាញសង្គម

ដឹង​អត់ ក្នុង​ចំណោម​សមាជិក​ទាំង ៧ តើ​បច្ចុប្បន្ន​អ្នកណា​មាន​ទ្រព្យ​សរុប​ច្រើនជាងគេ?

បើផ្អែកតាមទិន្នន័យ ដែលបានបង្ហាញក្នុងកម្មវិធី "TMI NEWS” របស់ Mnet បានឲ្យដឹងថា ក្នុងចំណោមសមាជិក BTS ទាំង ៧នាក់ J-Hope គឺជាអ្នកដែលមានទ្រព្យសរុបច្រើនជាងគេ។

កម្មវិធីនេះបានឲ្យដឹងថា អ្នករ៉េបប្រចាំក្រុមរូបនេះ កាន់កាប់អចលនទ្រព្យតម្លៃដល់ទៅខ្ទង់រាប់លានដុល្លារ ហើយបើគិតទ្រព្យសម្បត្តិរបស់ J-Hope សរុបគឺដល់ទៅ ១២លានដុល្លារឯណោះ។ ចំណូលទាំងនេះ គឺភាគច្រើនបានមកពីការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោកនាពេលកន្លងមក ក៏ដូចជាប្រាក់ចំណូលប្រចាំក្រុម និងការងារទោលផ្សេងទៀត។

បន្ថែមពីលើនោះ ក៏មានព័ត៌មានបញ្ជាក់ថា តារាប្រុសរូបនេះក៏ថែមទាំងបានវិនិយោគក្នុងវិស័យអចលនទ្រព្យផងដែរ។ រម្លឹកផងដែរ កាលពីឆ្នាំ ២០១៦ J-Hope បានអគារខុនដូមួយកន្លែងស្ថិតនៅក្នុងតំបន់ Seongsudong ទីក្រុងសេអ៊ូល តម្លៃរាប់លានដុល្លារ។ មុនមិនទាន់មានការបង្ហាញ មនុស្សមិនតិចទេ ទស្សន៍ទាយថាអ្នកដែលមានជាងគេ គឺ Suga និង RM ប៉ុន្តែពេលគ្រប់យ៉ាងត្រូវបានបង្ហាញ ទើបម្នាក់ៗភ្ញាក់ ព្រោះតាមពិតម្នាក់នោះគឺ J-Hope ទៅវិញទេ៕

ដកស្រង់ពី៖ Sabay