បណ្តាញសង្គម

Liu Yifei ត្រូវ​គេ​ថា​បោក​ប្រាស់​ទាំង​ស្រុងពេល​ធ្លាយ​រូប​ពិត​ និង​រូប​លើ​ទស្សនាវដ្ដី​ខុស​គ្នា​ដាច់

ក្រោយពេលឃើញកម្រងរូបភាពក្រៅឆាករបស់កំពូលតារាសម្ដែងស្រីចិន Liu Yifei ទស្សនិកជនបានលាន់មាត់ថាពិតជាគ្មានអ្នកណាស្អាតឥតខ្ចោះនោះឡើយ។

តារាសម្ដែងស្រីជួរមុខចិន Liu Yifei គឺជាសិល្បការិនីដែលតែងបង្ករចម្រូងចម្រាស់ជានិច្ចជាមួយនឹងសម្រស់របស់ខ្លួន។ ពេលខ្លះស្រីស្អាតវ័យ៣២ឆ្នាំបង្ហាញខ្លួនស្អាតដូចទេពអប្សរ ឯពេលខ្លះទៀត ធ្វើឲ្យគេមើលសឹងមិនស្គាល់ដោយសារតែបាត់បង់អស់សម្រស់ពីខ្លួន។ ជាក់ស្ដែងមុននេះ នៅពេលកម្រងរូបភាពក្រៅឆាកពេលតួរឿង “ទេពឥន្ទ្រីបក្សីស្នេហ៍” ថតរូបឲ្យទស្សនាវដ្ដីមួយត្រូវគេបញ្ចេញ។

តាមនោះដែរ ខុសពីរូបភាពដែលបានចេញផ្សាយ រូបក្រៅឆាកទាំងនេះ ត្រូវគេរិះគន់ថា Liu Yifei មិនចេះរក្សារូបរាងខ្លួនឯង បណ្ដោយខ្លួនឲ្យឡើងគីឡូខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្របានចាប់អារម្មណ៍ឃើញថា ជាក់ស្ដែងជើងរបស់ស្រីស្អាតត្រកូល Liu គឺមានសភាពខ្លី មិនបានវែងនិងស្រឡូនដូចក្នុងទស្សនាវដ្ដីឡើយ។

ទស្សនិកជនជាច្រើនបានលើកឡើងថា ទោះបីជាមិនស្គមខ្លាំងក៏បាន តែគេសុំនាងកុំឲ្យកាត់តរូបឲ្យខុសពីការពិតពេក ព្រោះវាដូចជាបោកទស្សនិកជនដែរ៕

ដកស្រង់ពី៖ Sabay