Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

OPPO អាច​នឹង​ចេញ​ស្មាតហ្វូន​ត្រកូល Reno ចំនួន​បី​ម៉ូឌែល​ថ្មី​ៗ​ទៀត

  • បោះពុម្ព

កាលពីខែឧសភាឆ្នាំ 2019 កន្លងផុតទៅនេះ OPPO បានប្រកាសចេញ ស្មាតហ្វូនត្រកូល Reno ចំនួនពីរម៉ូឌែលខុសៗគ្នា ដែលមួយម៉ូឌែល ជាស្មាតហ្វូនកម្រិតបង្គួរ ហើយមួយម៉ូឌែលទៀត ជាស្មាតហ្វូនលំដាប់កំពូល និងមានសេនស័រកាមេរ៉ា អាចពង្រីកបានដល់ទៅ 10 ដងផងដែរ។

រហូតមកដល់ពេលថ្មីៗនេះ យើងក៏ទទួលបាន ពាក្យចចាមអារ៉ាមថា OPPO អាចនឹងកំពុងត្រៀមចេញ ស្មាតហ្វូនស្ថិតក្រោមត្រកូល Reno សរុបចំនួន 3 ម៉ូឌែលថ្មីៗទៀត នាពេលឆាប់ៗខាងមុខនេះ។

ស្មាតហ្វូនថ្មីៗទាំងអស់នេះ នឹងអាចស្ថិតនៅលើ តារាងតម្លៃខុសៗគ្នា ហើយសមត្ថភាពក៏ខុសៗគ្នា ដូចកាលពីជំនាន់មុនៗ អញ្ចឹងដែរ។

សម្រាប់ពេលបច្ចុប្បន្ននេះ ព័ត៌មានលម្អិតតិចតួចណាស់ អំពីស្មាតហ្វូនត្រកូល OPPO Reno ជំនាន់ក្រោយៗទាំងនេះ ប៉ុន្ដែប្រហែលជាអាចនឹង មានបន្ថែមជម្រើសពណ៌ ច្រើនជាងលើកមុនទៀត ដោយរួមមានទាំង ពណ៌ផ្កាឈូកផងដែរ។

OPPO ក៏បានប្រកាសចេញ Reno 10x Zoom FC Barcelona (Limited Edition) កាលពីពេលថ្មីៗនេះ ហើយក៏បានដាក់បង្ហាញ នៅឯព្រឹត្តិការណ៍មួយ នៅទីលានកីឡដ្ឋាន Camp Nou នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

របាយការណ៍លេចធ្លាយមួយ បានចុះផ្សាយឲ្យដឹងថា ស្មាតហ្វូនត្រកូល OPPO Reno ជំនាន់ក្រោយៗនេះ នឹងអាចមានតម្លៃចាប់ពី 500 ដុល្លារឡើងទៅ ប៉ុន្ដែប្រភពផ្សេងមួយទៀត បាននិយាយប្រាប់ថា អាចនឹងមានតម្លៃប្រហែល 575 ដុល្លារឡើងទៅ ដូច្នេះយើងមិនអាចទុកចិត្ត 100% បាននៅឡើយទេ ចំពោះតម្លៃដាក់លក់ពិតប្រាកដ សម្រាប់ពេលឥឡូវនេះ។

លើសពីនេះទៅទៀត ស្មាតហ្វូនត្រកូល OPPO Reno ទាំងបីម៉ូឌែលថ្មីៗនេះ អាចនឹងត្រូវបាន ប្រកាសជាផ្លូវការ នៅជិតថ្ងៃប្រារព្ធពិធីបុណ្យឌីវ៉ាលី (Diwali Festival) ក្នុងប្រទេសឥណ្ឌា ដែលនៅចុងខែតុលាឆ្នាំ 2019 នាពេលឆាប់ៗខាងមុខនេះ។

គួរឲ្យសោកស្ដាយ យើងមិនទាន់មានព័ត៌មាន បន្ថែមតទៅទៀតឡើយ អំពីស្មាតហ្វូនត្រកូល OPPO Reno ជំនាន់ក្រោយៗនេះ ដូច្នេះយើងត្រូវរង់ចាំទាំងអស់គ្នា រហូតដល់ពេលដែល របាយការណ៍បែកធ្លាយ ចាប់ផ្ដើមលេចចេញ នាពេលក្រោយៗទៀតប៉ុណ្ណោះ។

ដកស្រង់ចេញពីCamboReport