Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Galaxy Tab S6 នឹង​ក្លាយ​ជា​ថេប្លេត​ដំបូងគេដែលមានអេក្រង់ Support ជាមួយនឹង HDR10+

  • បោះពុម្ព

យើងបានដឹងហើយថា Samsung កំពុងត្រៀមចេញនូវម៉ូឌែល ថេប្លេត Galaxy Tab S6 ថ្មីរបស់ខ្លួននៅពេលឆាប់ៗខាងមុខនេះ ដែលមានបំពាក់នូវ លក្ខណៈសម្បតិ្តពេញលេញ ជាម៉ូឌែលកំពូលថេប្លេត នៅក្នុងឆ្នាំ 2019 របស់ខ្លួន។

ក្នុងនោះ វាមានបំពាក់ មកជាមួយ បន្ទះឈីប Snapdragon 855 ជំនួសអោយ បន្ទះឈីប Soc ចាស់។ Samsung បានបង្ហើបនូវលក្ខណៈសម្បត្តិនេះ ជាមួយនឹងមោទនៈភាពបំផុត ក្នុងការនាំយកនូវ ប្រភេទ អេក្រង់ឈានដល់ គុណភាព HDR10+ ដាក់លើផលិតផលខ្លួន។

ក្នុងនោះផងដែរ Galaxy Tab S6 ទទួលបានវិញ្ញាប័ណ្ណប័ត្របញ្ជាក់ពី គុណភាពដ៏ល្អរបស់វា ជាមួយនឹងការទទួលស្គាល់ យ៉ាងទូលំទូលាយផងដែរ។ ក្នុងនោះ យើងបានដឹងថា ពាក្យ (+) នោះបានសំដៅ ទៅលើភាពល្អបន្ថែមទៀត នៃអេក្រង់ HDR10 ធម្មតា ដែលវាភា្ជប់មកជាមួយកំរិត Dynamic tone mapping នៃ បង្គុំនីមួយៗ។

បន្ថែមពីនោះ វាបានតម្រូវពណ៍អោយត្រូវ ទៅតាមប្រភេទ content ដែលយើងបានមើលថែមទៀតផង។ មិនតែប៉ុណ្ណោះ HDR10+ នេះមានកំរិតបង្ហាញ ពណ៍បានស្រស់ដិត, រស់រវើក, កម្រិត Shadow និង Light detail បានយ៉ាងប្រសើរទៀតផង។ យើងអាចដឹងពីកំរិតច្បាស់នៃ កំរិតអេក្រង់ HDR10+ នេះផ្ទាល់ តាមរយៈការទស្សនាវីដេអូ ក្នុងកម្មវិធី Amazon Prime ជាដើម ដែលមានវីដេអូអាចបង្ហាញដល់កំរិត HDR10+ នេះ។

ក្រៅពីនោះ យើងក៏បានឃើញថា អេក្រង់ HDR10+ នេះ ក៏បានបំពាក់មកជាមួយ ម៉ូឌែលផ្សេងទៀតរបស់ Samsung ផងដែរ ដូចជា Galaxy S10 ដែលចេញកាលពីដើមឆ្នាំ និង Galaxy Note 10 នាពេលថ្មីៗនេះ។

នេះអាចជាការភ្ញាក់ផ្អើលមួយផ្សេងទៀតពី Samsung ដែលអនុញ្ញាតិអោយយើង បានទទួលនូវបទពិសោធន៍ថ្មីលើការប្រើប្រាស់ ស្មាតហ្វូន និងថេប្លេត ដែលក្រុមហ៊ុននេះ តែងតែដើរឈានមុខគេក្នុងការ បំពាក់នូវអេក្រង់ដែលមាន គុណភាពខ្ពស់លើផលិតផលរបស់ខ្លួន។ សរុបមក តាមរយៈការបង្ហាញ អោយដឹងនូវលក្ខណៈសម្បតិ្តនៃ Galaxy Tab S6 នេះបានធ្វើអោយយើង មានការទន្ទឹងរង់ចាំ ចំពោះការមកដល់របស់វាយ៉ាងខ្លាំង ដោយហេតុថា Android ថេប្លេតសម័យបច្ចុប្បន្ន បានបន្តអភិវឌ្ឍខ្លួន ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីដើរទន្ទឹមនឹង ការរីកចម្រើននៃពិភពលោក ម្យ៉ាងសម្រាប់បង្ហាញ ដល់គូប្រកួតប្រជែងរបស់ខ្លួនផងដែរ ហើយចុងបញ្ចប់យើងជាអ្នកប្រើប្រាស់ នឹងទទួលបានផលប្រយោជន៍ជាច្រើន ជាក់ជាមិនខាន។

 

ដកស្រង់ចេញពីCamboReport