Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Black Shark 2 Pro ស្មាតហ្វូន Gaming ប្រើ RAM 12GB តម្លៃ​តែ​ជាង ៦០០ ដុល្លារ

  • បោះពុម្ព

Black Shark 2 Pro ជាទូរសព្ទទី ២ ដែលបាននាំមកជាមួយបន្ទះឈីប Snapdragon 855+ បន្ទាប់ពី Asus ROG Phone II ដែលទើបតែប្រកាស។

ទូរសព្ទនេះផ្ដើមមកជាមួយរ៉េម ១២ GB និងអង្គផ្ទុកទិន្នន័យ ១២៨ GB និងបច្ចេកវិទ្យា UFS 3.0។

ដាក់លក់នៅតាមហាង Black Shark 2 Pro មានតម្លៃប្រមាណជា ៦៧៩ ដុល្លារ RAM 12GB ទំហំ 128GB និង ៧២៩ ដុល្លារ RAM 12GB ទំហំ 256GB។

សម្រាប់ Blackshark 2 ក៏មានជម្រើសពីរគឺ Ram 8GB ទំហំ 128GB មានតម្លៃប្រមាណជា ៥៩៩ ដុល្លារ និងជម្រើស Ram 12GB ទំហំ 256GB តម្លៃប្រមាណជា ៧១៩ ដុល្លារ។

Black Shark 2 Pro ក៏បានភ្ជាប់មកជាមួយមុខងារមួយចំនួនដូចប្អូនរបស់ខ្លួនដែរ នោះគឺ អេក្រង់ Pressure-sensitive និង MagicTouch ដែលអនុញ្ញាតឲ្យអ្នកបើកមុខងារបន្ថែមពេលសង្កត់ទៅលើអេក្រង់ បន្ទះឈីបSnapdragon 855+ មានល្បឿន GPU លឿនជាង Snapdragon 855 ធម្មតា ១៥% នៅពេលលេងហ្គេម៕

ដកស្រង់ចេញពីSabay News