Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ច​ន សុទី​ម៉ា មានឱកាស​ទៅ​ប្រកួត​បវរ​កញ្ញា​​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០១៩ នៅ​ម៉ា​ឡេ​ស៊ី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កញ្ញា ចន សុទីម៉ា នឹងតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងការប្រកួតប្រជែង កម្មវិធីបវរកញ្ញាទេសចរណ៍អន្តរជាតិ (Miss Tourism International) ឆ្នាំ ២០១៩ ។

នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ស្ថាប័នបវកញ្ញាកម្ពុជា ។ ការប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ ២០១៩ (The Miss Tourism International 2019) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២ ០១៩ ហើយរាត្រីគ្រងមកុដនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសាន់វ៉េរីសតនិងស្ប៉ាហ្គោលលែនឌឺ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានបេក្ខនារីតំណាងប្រទេសចូលរួមចំនួន ៥០ ប្រទេស ។

ការប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិនេះ ក៏ជាវេទិកាមួយ ដើម្បីឲ្យបវកញ្ញាប្រចាំប្រទេសនីមួយៗ ស្វែងយល់រៀនសូត្រពីវិស័យទេសចរណ៍ និងវប្បធម៌ពីគ្នាទៅវិញទៅមក ។ កញ្ញា ចន សុទីម៉ា គឺជាបវរកញ្ញាខ្មែរជ័យលាភីទី ៣ ក្នុងកម្មវិធី Miss Universe Cambodia 2019 ដែលបានគ្រងមកុដរងកាលពីថ្មីៗកន្លងទៅនេះ ។

ក្រោយពីបានជាប់ជ័យលាភី កញ្ញា ចន សុទីម៉ា បានអះអាងថា នាងសប្បាយចិត្តជាមួយនឹងលទ្ធផលរបស់ខ្លួន ព្រោះមិននឹកស្មានថាបានជាប់ដល់ចំណាត់ថ្នាក់លេខ៣ បែបនេះនោះទេ ។ បន្ទាប់ពីគ្រងមកុដនេះរួចមក បវរកញ្ញា ចន សុទីម៉ា បានទទួលការចាប់អារម្មណ៍លើរូបសម្រស់ដ៏ស្រស់ស្អាត និងសមត្ថភាពរបស់កញ្ញាយ៉ាងខ្លាំង ។

គួររំឭកថា កម្មវិធីប្រកួតបវកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០១៩ (Miss Universe Cambodia 2019) ម្ចាស់គ្រងមកុដ គឺបានទៅលើកញ្ញា សំណាង អេលីណា អាយុ១៨ឆ្នាំ មកពីរាជធានីភ្នំពេញ និងចំណាត់ថ្នាក់លេខ២ បានទៅលើកញ្ញា ថោង ម៉ាឡា និងចំណាត់ថ្នាក់លេខ ៣ កញ្ញា ចន សុទីម៉ា ៕

ដកស្រង់ពី៖ Sabay