បណ្តាញសង្គម

នេះអាចជា​រូបរាង​ផ្ទៃខាងមុខ​របស់ vivo NEX 3 ដែលមាន​សណ្ឋានជាទឹកជ្រោះធ្លាក់

យើងសង្កេតឃើញថា នៅពេលដែលក្រុមហ៊ុន vivo ធ្វើការប្រកាសចេញជាផ្លូវការ នូវ ស្មាតហ្វូន ដែលស្ថិតក្រោម ត្រកូល NEX ម្តងៗ តែងតែធ្វើឲ្យ ពិភពលោកមានការភ្ញាក់ផ្អើលជានិច្ច ព្រោះថា

ស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល នេះ តែងតែបំពាក់ជាមួយ លក្ខណៈសម្បត្តិ និងបច្ចេកវិទ្យា ពិសេសៗ ដែលគួរឲ្យសរសើរ។ ជាក់ស្តែងដូចជា vivo NEX ជំនាន់ទី 1 ត្រូវបានបំពាក់ មកជាមួយ អេក្រង់លាតធំ ស្ទើរតែគ្មានគែម ឬគេហៅថា Ultra View និង vivo NEX Dual Display ដែលបំពាក់មកជាមួយ អេក្រង់ទាំងមុខ និងទាំងក្រោយ។

កាលពីពេលថ្មីៗកន្លង មានរបាយការណ៍ជាច្រើន បានរាយការណ៍មកថា ក្រុមហ៊ុន vivo កំពុងតែសម្ងំអភិវឌ្ឍន៍ ស្មាតហ្វូន ដែលស្ថិតក្រោម ត្រកូល NEX ជំនាន់ចុងក្រោយ របស់ខ្លួន ហើយស្មាតហ្វូននោះ អាចនឹងមានឈ្មោះថា vivo NEX 3។ ស្របពេលនោះ ក៏មានព័ត៌មានជាច្រើនបាន បង្ហាញអំពី លក្ខណៈសម្បត្តិ និងមុខងារពិសេសៗ ខ្លះៗរបស់វាផងដែរ។ ស្រាប់តែថ្ងៃនេះ ប្រធានផ្នែកផលិតផល របស់ក្រុមហ៊ុន vivo ដែលមានឈ្មោះថា Li Xiang បានធ្វើការចែករំលែក រូបភាពមួយ ដែលបង្ហាញអំពីបន្ទះអេក្រង់ខាងមុខ របស់ស្មាតហ្វូន vivo NEX ជំនាន់ក្រោយដែលត្រៀមបង្ហាញខ្លួននាពេលខាងមុខនេះ ដែលវាអាចបញ្ជាក់បានថា vivo NEX ជំនាន់ចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន vivo និងបំពាក់មកជាមួយអេក្រង់បែប ទឹកជ្រោះធ្លាក់ “Waterfall Screen”។ ការដែលបំពាក់អេក្រង់ បែបទឹកជ្រោះធ្លាក់ “Waterfall Screen” នឹងធ្វើឲ្យ vivo NEX ជំនាន់ចុងក្រោយនេះ ទទួលបាន ផ្ទៃបង្ហាញខាងមុខពេញ 100 ភាគរយតែម្តង វាប្រហែលជាអាចបំពាក់មកជាមួយ កាមេរ៉ា Selfie ដែលបង្កប់ក្រោមអេក្រង់ក៏ថាបាន។ គួរបញ្ជាក់ផងថា ស្មាតហ្វូន vivo NEX ជំនាន់ចុងក្រោយគេនេះ អាចនឹងត្រូវ ក្រុមហ៊ុន vivo ដាក់បង្ហាញជាផ្លូវការ នៅខែក្រោយ នេះបើយោងតាមសម្តីអ្នកវិភាគមួយចំនួន។

អញ្ចឹងបើសិនជាគ្រប់យ៉ាងដូចជាការបែកធ្លាយនេះមែន vivo Nex ជំនាន់ថ្មីនេះ នឹងធ្វើអោយពិភពស្មាតហ្វូន កក្រើកម្តងទៀតមិនខានឡើយ។ យ៉ាងណាក៏ដោយ យើងមានតែរង់ចាំតាមដានបន្ត រហូតដល់វាប្រកាសចេញ ជាផ្លូវការតែប៉ុណ្ណោះ។

ដកស្រង់ចេញពីCamboReport