បណ្តាញសង្គម

OPPO ទម្លាក់ Apple ក្លាយ​ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​លេខ 3 ក្នុង​ពិភព​លោក

អ្វីៗបានផ្លាស់ប្តូរ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយពេលនេះ វាជាសករាជថ្មី របស់ក្រុមហ៊ុន OPPO បានឈានជើងចូលទៅទម្លាក់ក្រុមហ៊ុន ផ្លែប៉ោមយក្ស Apple អោយជ្រុះពីដើមបាន ដោយជោគជ័យ។

ក្នុងនោះ ក្រុមហ៊ុន ចិនមួយនេះ ទទួលបានចំណែកទីផ្សារពីការលក់ នូវស្មាតហ្វូនថ្មីៗ របស់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះវាបានផ្តោតសំខាន់ ទៅលើសមត្ថភាពកាមេរ៉ាជាយុទ្ធសាស្រ្តលក់ នាំមុខផងដែរ។ 

យោងតាម ទិន្នន័យដែលទទួលបាន ពីវែបសាយ IHS Markit កាលពីមួយរយៈមុន បានអោយដឹងថាការលក់ iPhone របស់ Apple មានការធ្លាក់ចុះចំនួន 6 លានគ្រឿងនៅត្រីមាសទី 2 ឆ្នាំ 2019 នេះ បើធៀបទៅកាលពី ឆ្នាំ 2018 ដោយបាត់បង់ចំណែកទីផ្សារ ចំនួន 15 ភាគរយ និង 11.8 ភាគរយ នៃប្រាក់ចំណូលសរុប។ បន្ថែមពីនោះ ក្រុមហ៊ុន Apple បានឈរនៅលេខរៀង ទី 4 បន្ទាប់ពី លេខ 3 បានទៅលើ OPPO ដែលទទួលបានចំណែកទីផ្សារបន្ថែម 13 ភាគរយ។

ក្រលេកទៅមើល Samsung នៅតែឈរលើតំណែងលេខ 1 ដដែល។ វានេះ មិនចម្លែកទេ ព្រោះយើងបានដឹងហើយថា ក្រុមហ៊ុននេះបានបញ្ជេញលក់នូវ ទូរសព្ទមានលក្ខណៈសម្បត្តិល្អៗ ជាច្រើនកាលពីដើមឆ្នាំដូចជា Galaxy S10 និង Galaxy S10+ ។ ការឈរលើលំដាប់លេខ 1 នេះ បានធ្វើអោយ Samsung កើនបានចំណែកទីផ្សារចំនួន 23 ភាគរយបន្ថែម។ យើងក៏បានទទួលព័ត៌មាន អំពីអាវុធថ្មី ដែលក្រុមហ៊ុននេះត្រៀមក្នុងការ បង្ហាញឆាប់ៗក្នុងទីផ្សារ ដូចជា កាមេរ៉ា 108 មេហ្គាភិចសែល និងសេនស័រ 6K ថ្មីទៀតផង។ 

និយាយដល់ លំដាប់លេខ 2 ដែលបានទៅលើ ក្រុមហ៊ុន Huawei ឯនោះ ទោះបីមានស្ថានភាពដូចជាមិនសូវល្អ បន្ទាប់ពីមានបញ្ហារកាំរកូស នៅក្នុងទីផ្សារ សហរដ្ឋអាមេរិចក៏ដោយ ជាក់ស្តែង ក្រុមហ៊ុននេះនៅតែទទួលបានការកើនឡើងចំណែកទីផ្សារ បានដល់ទៅចំនួន 18 ភាគរយឯណោះ។ 

យ៉ាងណាមិញ វាជារឿងភ្ញាក់ផ្អើល ដែល ក្រុមហ៊ុន OPPO បានបន្តការរីកចម្រើននេះ ដែលវាបានធ្វើអោយយើងឃើញ ថាក្រុមហ៊ុននេះមានសក្តានុពល លើការប្រគួតប្រជែងជាបន្តបន្ទាប់ ផងដែរ។ ងាកទៅកាន់ Apple វិញក៏មិនបាននៅស្ងៀមចំពោះ លទ្ធផលនេះផងដែរ ដែលខ្លួនត្រៀមនឹងបញ្ជេញ អាវុធថ្មីរបស់ខ្លួនគឺអាចជា iPhone 11 ជាមួយនឹង កាមេរ៉ា 3 គ្រាប់នៅពេលខាងមុខនេះ។ នេះសបញ្ជាក់អោយឃើញពី ការប្រគួតប្រជែងរវាងក្រុមហ៊ុនផលិតទូរសព្ទល្បីៗ នៅលើពិភពលោក ដែលយើងពិតជាចង់បាន នូវសមទ្ធិផលល្អៗ ជាបន្តបន្ទាប់ផងដែរ។

ដកស្រង់ចេញពីCamboReport