Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាច​ទាយ​បាន​ទេ​ថា តើ Apple អាច​នឹង​ប្រកាស​ចេញ iPhone 11 នៅ​ថ្ងៃ​ណា​ខែ​ណា?

  • បោះពុម្ព

 

 

 

ក្រុមហ៊ុនបច្ចេកវិទ្យា របស់កូរ៉រខាងត្បូង Samsung ទើបបានធ្វើការប្រកាសបង្អួតនូវស៊េរី កំពូលស្មាតហ្វូន ត្រកូល Note ជំនាន់ថ្មី របស់ខ្លួន ក្នុងព្រឹតិ្តការណ៍ Unpacked 2019 កន្លងផុតទៅនេះទេ។

ប៉ុន្តែ បើយើងងាកមកមើលក្រុមហ៊ុនយក្ស ផ្លែប៉ោមវិញ ចង់ដឹងណាស់ថា គេអាចនឹងធ្វើការប្រកាសបញ្ចេញ កំពូលស្មាតហ្វូនខ្លួន ជាផ្លួវការ នៅពេលណាដែរទៅ? ដូចយើងដឹងហើយថា មានមហាជនមិនតិចទេ ដែលកំពុងទន្ទឹងរង់ចាំផ្លូវ មកដល់នៃស៊េរី iPhone ជំនាន់ថ្មី របស់ Apple នេះ។

ជាក់ស្តែង ជារៀងរាល់ឆ្នាំ Apple តែងតែនិយមធ្វើការបង្អួតបង្ហាញ ស្មាតហ្វូនម៉ូឌែលថ្មីៗរបស់ខ្លួន ក្នុងអំឡុងត្រីមាសទី 3 គឺនៅពាក់កណ្តាលខែកញ្ញាតែម្តង។ ហើយជាទូទៅ យើងសង្កេតឃើញថា ក្រុមហ៊ុន Apple ចូលចិត្តជ្រើសយក នៅថ្ងៃអង្គារ ឬ ថ្ងៃពុធ ដើម្បីធ្វើព្រឹត្តការណ៍ប្រកាស ស្មាតហ្វូនស៊េរីក្រោយរបស់គេ ជាផ្លូវការ។ លើសពីនេះ បើយោងតាមប្រភពព័ត៌មានពីបរទេស បានឲ្យដឹងថា Apple ក៏តែងតែប្រារព្ធពិធីនេះឡើង នៅក្នុងសប្តាហ៍តែមួយ ឬ អាចពន្យារពេលដល់មួយ សប្តាហ៍ក្រោយ បន្ទាប់ពី ទិវាពលកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិច ដែលធ្វើឡើង ជារៀងរាល់ឆ្នាំ ក្នុងថ្ងៃទី 2 ខែកញ្ញា។

អញ្ចឹង ទាំងស្មាតហ្វូន Flagship និងស្មាតហ្វូន Mid-range ជំនាន់ទី 11 របស់ Apple អាចសន្មត់ ក្នុងអត្រាខ្ពស់បានថា វាអាចនឹងធ្វើការ បើករបាំងមុខ នៅថ្ងៃទី 10 ខែកញ្ញា ខាងមុននេះ ហើយនឹងអាចដាក់ឲ្យ ទទួលការកុម៉្មង់ ចាប់ពីថ្ងៃទី 13 កញ្ញាតទៅ រហូតដល់ថ្ងៃទី 20 កញ្ញា ទើបមានការដាក់លក់ចែកចាយ ជាផ្លូវការ នៅទីផ្សារសកល ផងដែរ។ យ៉ាងណាមិញ នេះគ្រាន់តែជាការប៉ាន់ស្មានរបស់ អ្នកវិភាគមួយរូប ពីប្រភព Welbush តែប៉ុណ្ណោះ។

សរុបមក សម្រាប់ iPhone ជំនាន់ទី 11 ទាំង 3 ម៉ូឌែល រួមមានដូចជា iPhone 11, 11 Max, និង 11R អាចនឹងធ្វើការ ប្រកាសបង្ហាញ ជាសាធារណៈរួមគ្នាតែម្តង ក្នុងថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2019 នេះ។ ដូចច្នេះ ប្រិយមិត្តអ្នកអាន និងហ្វេន iPhone មួយចំនួន អាចនឹងកំណត់ថ្ងៃនេះទុកសិនបាន ដើម្បីទស្សនាការ ផ្សាយតផ្ទាល់ នៃ iPhone ស៊េរីថ្មីៗទាំងអស់គ្នា។ យ៉ាងណាគ្រប់យ៉ាង មិនទាន់ជាផ្លូវការនោះទេ ដូច្នេះមានតែរង់ចាំ តាមដានបន្តទៀតប៉ុណ្ណោះ។

ដកស្រង់ចេញពីCamboReport