Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួន​ស្មាតហ្វូន​អេក្រង់​បត់​ អាច​នឹង​ត្រូវ​កើន​ឡើង​ប្រមាណ​ជា​ 50​ លាន​គ្រឿង​​នៅ​ឆ្នាំ​ 2024​ ខាង​មុខ

  • បោះពុម្ព

ពិតណាស់ សព្វថ្ងៃនេះ ស្មាតហ្វូនអេក្រង់បត់ នៅមិនទាន់មានលក់នៅឡើយទេ បើទោះបីជា មានក្រុមហ៊ុនមួយចំនួន បានប្រកាសជាផ្លូវការហើយក្តី។ មិនខុសទេ ក្រុមហ៊ុនដែលបានប្រកាសហើយ ក៏កំពុងតែព្យាយាមបន្ថែម

ក្នុងការធ្វើឲ្យស្មាតហ្វូនប្រភេទនេះ កាន់តែមានភាពប្រសើរជាងមុន ហើយចំណែក ក្រុមហ៊ុនផ្សេងៗដែលមិនទាន់ បានប្រកាសផ្លូវការ ក៏បានបញ្ចេញប៉ាតង់ស្មាតហ្វូនបត់របស់ខ្លួន ជាបណ្តើរៗហើយ ដែលប៉ាតង់នីមួយៗ មានរបៀបបត់ខុសៗគ្នាទៀតផង។ 

អាស្រ័យហេតុនេះហើយ ទើបគេអាចព្យាករណ៍បានថា នៅក្នុងឆ្នាំ 2024 ស្មាតហ្វូនបត់ អាចនឹងមានចំនួនរហូតដល់ 50 លានគ្រឿងឯណោះ។ ជាក់ស្ដែង ការព្យាករណ៍នេះ មិនបានពឹងទៅលើតែហេតុផលខាងលើ មួយរយភាគរយនោះទេ ពោលគឺ គេក៏បានព្យាករណ៍តាមរយៈអេក្រង់ OLED ដែលបានបំពាក់នៅលើស្មាតហ្វូនប្រភេទនេះផងដែរ។ មិនខុសទេ សព្វថ្ងៃនេះអេក្រង់ OLED មានការកើនឡើង គួរឲ្យកត់សម្គាល់ វាក៏អាចមកពី តម្លៃរបស់អេក្រង់ប្រភេទនេះ ចាប់ផ្ដើមធ្លាក់ចុះ ម្យ៉ាងវិញទៀត អាចបណ្តាលមកពី តម្រូវការសម្រាប់ ការប្រើប្រាស់ បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅលើអេក្រង់ និងជាពិសេស គឺតម្រូវការសម្រាប់ស្មាតហ្វូនបត់តែម្ដង ព្រោះមានតែអេក្រង់ប្រភេទនេះទេ ដែលអាចបត់បាន។ លើសពីនេះ វាត្រូវបានគេរំពឹងថា នឹងកើនឡើងប្រមាណជា 30 ភាគរយទៀត នៅក្នុងត្រីមាសបន្ទាប់នេះផងដែរ។

ដូច្នេះ បើតាមពត៌មានដែលទទួលបានសព្វថ្ងៃនេះ វាអាចទៅរួចដែរ ដែលថាស្មាតហ្វូនបត់អាចកើនឡើងដល់ចំនួន ដូចដែលបានរៀបរាប់ខាងលើ ប៉ុន្តែការព្យាករណ៍នេះ វាមិនអាចប្រាកដមួយរយភាគរយនោះទេ ព្រោះថា ការរំពឹងទុកនេះ បានរាប់បញ្ចូលទាំងការផ្គត់ផ្គង់អេក្រង់ OLED ទាំងដែល អេក្រង់ប្រភេទនេះ បានកើនឡើងស្រាប់ទៅហើយ ពីមួយឆ្នាំទៅមួយឆ្នាំ។ អញ្ចឹងហើយ មកទល់ពេលនេះ មានពីរក្រុមហ៊ុនហើយ ដែលបង្ហាញជាផ្លូវការ ពីបច្ចេកវិទ្យាអេក្រង់បត់របស់ខ្លួន ពោលគឺ Samsung និង Huawei ចំណែកឯ ក្រុមហ៊ុនមួយចំនួនផ្សេងទៀត ក៏កំពុងតែត្រៀមនឹងបញ្ចេញផងដែរ។

ដកស្រង់ចេញពីCamboReport