Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

1-Samsung បាន​ចុះ​ប៉ាតង់​ថ្មី​ពី​រូប​រាង​នៃ​ស្មាតហ្វូន​អេក្រង់​បត់ ជំនាន់​ក្រោយ​មួយ​ទៀត​ហើយ

  • បោះពុម្ព

 

 

 

បើទោះបីជាបច្ចេកវិទ្យា ដែលត្រូវការចាំបាច់ សម្រាប់យកទៅផលិត ស្មាតហ្វូនអេក្រង់បត់ នៅមានចំនួនកំណត់ យ៉ាងណាក្ដី ប៉ុន្ដែមិនអាចបញ្ឈប់ Samsung កុំឲ្យបញ្ចេញគំនិត លើការឌីហ្សាញថ្មីៗនោះទេ។

ខណៈពេលដែល Galaxy Fold កំពុងតែស្ថិតនៅក្នុង ស្ថានភាពជួសជុលពិតមែន ក៏ប៉ុន្ដែនាពេលថ្មីៗនេះ Samsung បានចុះបញ្ជីប៉ាតង់ថ្មីមួយ អំពីស្មាតហ្វូនអេក្រង់បត់ ជំនាន់ក្រោយរួចជាស្រេច។ យើងក៏ទទួលបានរូបភាព Render អំពីស្មាតហ្វូនអេក្រង់បត់ ជំនាន់ក្រោយនេះផងដែរ ដោយមានប្រភពចេញមកពី វេបសាយ Let’s Go Digital និងបានដាក់បង្ហាញអំពី បន្ទះអេក្រង់ចំនួន 3 បត់ផ្នែកបញ្ចូលគ្នា ថែមទៀតផង។

នៅពេលដែលយើង បត់អេក្រង់ទាំងបីចូលគ្នា វានឹងមានលក្ខណៈ ស្រដៀងនឹងស្មាតហ្វូនធម្មតា ក៏ប៉ុន្ដែនៅពេលដែល យើងលាតអេក្រង់ ចេញក្រៅទាំងអស់ ដូច្នេះវានឹងមានលក្ខណៈដូចជា ថេប្លេតអេក្រង់យក្សអញ្ចឹង។ លើសពីនេះទៅទៀត វេបសាយ Let’s Go Digital បានដាក់ឈ្មោះឲ្យ ការឌីហ្សាញរបស់ ស្មាតហ្វូនអេក្រង់បត់នេះថា “Z-Fold” និងប្រទះឃើញថា ត្រូវបានចុះបញ្ជីប៉ាតង់ កាលពីចុងខែឧសភាឯណោះ ប៉ុន្ដែទីបំផុតក៏ត្រូវបាន ធ្វើការផ្សព្វផ្សាយនៅលើ ការិយាល័យ កម្មសិទ្ធិបញ្ញា នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី 7 ខែសីហាឆ្នាំ 2019 កន្លងផុតទៅនេះ។ ចំពោះទំហំនៃឧបករណ៍នេះ ហាក់ដូចជាធំទូលាយ ជាងស្មាតហ្វូនធម្មតា ស្ទើរតែបីដងឯណោះ ដោយឆ្លុះបញ្ចាំងថា ប្រហែលជា Samsung មានគម្រោងចង់បាន ឧបករណ៍កាន់ក្នុងដៃតែមួយ ដែលអាចមានសមត្ថភាព ក្លាយទៅជាកុំព្យូទ័រ, ថេប្លេត និងព្រមទាំងស្មាតហ្វូន ផងដែរ។ 

 ពិតប្រាកណាស់ យើងអាចនឹងត្រូវរង់ចាំ រយៈពេលយូរទៀតឯណោះ ទើបមកដល់ពេលដែល ស្មាតហ្វូនអេក្រង់បត់ ភ្ជាប់ជាមួយនឹង ការឌីហ្សាញបែបថ្មីនេះ បង្ហាញខ្លួននៅលើទីផ្សារ ពីព្រោះដោយសារតែ បច្ចេកវិទ្យាអេក្រង់បត់ នាពេលបច្ចុប្បន្ននេះ ហាក់បីដូចជា មានកម្រិតទាបនៅឡើយទេ។ ក្រៅពីនេះទៅទៀត ព្រមទាំងហ្វេនរបស់ Samsung ហើយនិងហ្វេនរបស់ Huawei គឺសុទ្ធតែរង់ចាំមើល ដំណឹងថ្មីល្អៗអំពី Galaxy Fold និង Mate X ប៉ុន្ដែស្ងាត់បាត់ឈឹង បន្ទាប់ពីបានជួបបញ្ហា និងពន្យាពេលដាក់លក់មក។

ដកស្រង់ចេញពី CamboReport