Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចម្រៀង​មួយ​បទ កំពុង​ឆក់​យក​បេះដូង​នារី​ដែល​ធ្លាប់លង​បន្លាច​ដោយ​ភាព​ឯកា

  • បោះពុម្ព

បទចម្រៀងមួយបទ ជាប្រភេទ Original Song ផលិតដោយក្រុមយុវវ័យខ្មែរ បាន និងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ ស្របពេលអត្ថន័យបានគ្របដណ្ដប់លើនារីដែលបាន និងកំពុងតែឯកា ខ្វះភាពកក់ក្ដៅ។

បទនេះមានចំណងជើងថា "ថ្ងៃនេះអូនមានបង" ផលិតដោយយុវជនមួយក្រុម ដែលហៅខ្លួនឯងថា "ដង្ខៅសូរ"។ ជាស្ទូឌីយូសម្រាប់ផលិតបទចម្រៀងនិពន្ធថ្មី ព្រមទាំងមានអ្នកដែលមានសមត្ថភាពជាច្រើនទៀត។ ដោយបទចម្រៀងថ្មី នេះវិញ គឺ សារសព្ទពីសាច់រឿងរបស់នារីម្នាក់ដែលធ្លាប់ជួបរឿងឈឺចាប់ក្នុងរឿងស្នេហា ដែលធ្លាប់ត្រូវគេបោះបង់ ធ្លាប់ត្រូវគេទុកចោល ធ្លាប់មានអារម្មណ៍ថា "ឯកា" រហូតធ្វើឱ្យនាងខ្លាចពាក្យថា "ស្នេហា"។

យ៉ាងណា អ្វីៗត្រូវបានផ្លាស់ប្ដូរ បន្ទាប់បុរសថ្មីម្នាក់បានឈានជើងចូលទៅក្នុងជីវិតសារជាថ្មី ជាវេលាដែលធ្វើឲ្យយល់ និងដឹងថា គេម្នាក់នេះ គឺជាអ្វីៗរបស់អស់ខ្លួន និងបានបញ្ឈប់ការគិតរបស់នាងដែលថា លើលោកនេះ គ្មានបុរសមានស្នេហាស្មោះឡើយ។ "ក្រោយពីថ្ងៃដែលគាត់បានឈានជើងចូលមកក្នុងជីវិតរបស់ខ្ញុំ គាត់បានផ្លាស់ប្ដូរពិភពលោកទាំងអស់របស់ខ្ញុំឱ្យមានភាពស្រស់បំព្រង ឃ្លាតឆ្ងាយពីភាពឯកា រហូតដល់ទីបំផុតគាត់បានធ្វើឲ្យខ្ញុំបានស្គាល់អត្ថន័យពិតនៃពាក្យថា (ស្នេហា)”។

ដូច្នេះហើយ ទើបបទចម្រៀងនេះមានចំណងជើងថា "ថ្ងៃនេះអូនមានបង" គឺជាថ្ងៃថ្មី ថ្ងៃនៃក្ដីសង្ឃឹម ថ្ងៃដែលនាងមើលឃើញថា ពិភពលោកពិតជាស្រស់បំព្រងពិតមែន!!!

ដកស្រង់ពី៖ Sabay