បណ្តាញសង្គម

ប៉ុន្មាន​ឆ្នាំ​មក​នេះ ឌុច លីដា អាក្រាត​កាយ​ក្នុង​រឿង​ច្រើន​ដង​ហើយ!

តារាស្រី ឌុច លីដា ទើបបានធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ក្រោយលេចមុខក្នុងភាពយន្តភាគ "កូនពស់កេងកង" ពិសេសក្នុងឈុតនាងអាក្រាតកាយមុជទឹកអូរ។

យ៉ាងណា នេះមិនមែនជាលើកដំបូងរបស់ស្រីរាងតូចច្រឡឹងនោះទេ។ តាមការកត់សម្គាល់ ឌុច លីដា ដែលគេគិតថា ជាតារាស្រីដែលមានភាពទាក់ទាញក្នុងសិល្បៈសិចស៊ីនោះ ធ្លាប់សម្ដែងអាក្រាតកាយបែបនេះច្រើនដងរួចមកហើយ។ ១.រឿង "ស្បែកគង់" ការសម្ដែងដោយដោះសំលៀកបំពាក់លើកដំបូងនៅក្នុងឆ្នាំ ២០១៤ ដែលពេលនោះ នាងបានចូលរួមសម្ដែងរឿង "ស្បែកគង់" របស់អ្នកដឹកនាំរឿង ប៉ុល វិបូ ហៅ នីត។

ដូចនឹងទិដ្ឋភាពដែលប្រិយមិត្តបានឃើញថ្មីៗនេះដែរ នៅក្នុងសាច់រឿងខាងលើនេះ លីដា ត្រូវតម្រូវឲ្យប្រាកដខ្លួនក្នុងឈុតមុជទឹកអូរក្នុងព្រៃ ក្នុងនាមជានារីព្រៃភ្នំ។ លោក អ៊ុន សិទ្ធា ដែលជាឯកក្នុងរឿង បានបង្ហាញភាពស្រឡាំងកាំង ក្រោយឃើញរាងកាយនាងនៅក្នុងរឿង។ ២.រឿង "នារីវេទមន្ត"៖ នេះជារឿងបន្ទាប់របស់តារាស្រីដែលមានត្រេមុខសាកសមនឹងការសម្ដែងសិចស៊ី។ រឿង "នាទីវេទមន្ត" ដាក់បញ្ចាំងនៅអំឡុងចុងឆ្នាំ ២០១៦ ពោលគឺ ក្រោយពីនាងបានលេចមុខក្នុងរឿង "ស្បែកគង់" ថតឈុតអាក្រាត មិនយូរប៉ុន្មាន។

ក្នុងរឿងនេះ លីដា ក៏ជានារីព្រៃភ្នំដែរ និងជាអ្នកមានវេទមន្តផ្លូវអាក្រក់គួរឲ្យខ្លាច។ ក្នុងសាច់រឿង នាងត្រូវតម្រូវឲ្យអាក្រាតកាយជាដង បើធៀបនឹង២រឿងផ្សេងទៀត។ ៣.រឿង "កូនពស់កេងកង"៖ ប្រិយមិត្តទំនងជាមិនទាន់រលុបស្នាមសិចស៊ីរបស់ លីដា ចេញពីកែវភ្នែក ឬអារម្មណ៍ផងក៏មិនដឹង។

ជាថ្មីម្ដងទៀត តារាស្រី នៅតែសម្ដែងជានារីព្រៃភ្នំដូច ២រឿងខាងលើ។ ដូច្នេះហើយ ទម្លាប់របស់នាង គឺនិយមធ្វើអ្វីទៅតាមធម្មជាតិ ពោលគឺនាង តែងមុជទឹកស្រាតបែបនេះ។ ដូច្នេះហើយ ទើបក្នុងសាច់រឿង នាងបានដោះសំលៀកបំពាក់អស់ពីខ្លួន ហើយមុជទឹកអូរកណ្ដាលធម្មជាតិ។

ទិដ្ឋភាពនោះ បានធ្វើឲ្យ អេតវីន ទប់ចិត្តមិនបាន រហូតដល់ត្រូវលបលួចមើលនាងមុជទឹក។ យ៉ាងឈុតឆាកនោះ តាមលោក ហ្វៃ សំអាង ដែលជាអ្នកដឹកនាំរឿងផ្ទាល់ ប្រាប់ថា មិនមែនការពិតទាំងអស់នោះទេ ដែលថា លីដា អាក្រាតកាយ ពោលគឺ ផ្នែកខ្លះបានដោះចេញអស់ពិតមែន ប៉ុន្តែផ្នែកខ្លះ ត្រូវប្រើបច្ចេកទេសបិទបាំង ពិសេសគឺកន្លែងសំខាន់នៃរាងកាយ គឺសុទ្ធតែមានរបស់បិទបាំងទាំងអស់។

ដូចគ្នាដែរ សាមីខ្លួន ឌុច លីដា ក៏ធ្លាប់បានអះអាងដែរអំពីការសម្ដែងអាក្រាតកាយរបស់នាងក្នុងខ្សែភាពយន្តទាំងអស់ គឺសុទ្ធតែមានបច្ចេកទេសជំនួយ មិនមែននាងដោះសំលៀកបំពាក់អស់ពីខ្លួនតែម្ដងនោះទេ៕

ដកស្រង់ពី៖ Sabay