Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាច​ទេ​ដែល​ OPPO​ Reno​ 2​ Series​ មាន​ចំនួន​ 3​ ម៉ូឌែល​ ជាមួយ​តម្លៃ​ត្រឹម 490 ដុល្លារ​ចុះ?

  • បោះពុម្ព

ប៉ុន្មានថ្ងៃមុន យើងបានដឹងដំណឹងថា OPPO Reno 2 series អាចនឹងត្រូវបង្ហាញខ្លួននៅចុងខែនេះ ព្រមទាំងអាចមានកាមេរ៉ា ដែលធ្វើការពង្រីកបានដល់ 20 ដងទៀតផង។ ពិតណាស់ ក្នុងពេលនេះ

យើងទទួលបានពត៌មានបែកធ្លាយពីវា កាន់តែច្បាស់ជាងមុនទៀត ដែលលើកនេះបានបង្ហាញថា ត្រកូល Reno ជំនាន់ទី 2 អាចនឹងបង្ហាញខ្លួនជាមួយបងប្អូនរួមផ្ទៃចំនួន 3 ម៉ូឌែលផងដែរ ដោយមានដូចជា OPPO Reno 2, Reno 2Z និងចុងក្រោយគេគឺ OPPO Reno 2F។

មិនខុសទេ បើតាមអ្វីដែលយើងទទួលបាននៅក្នុងពេលនេះ ស្មាតហ្វូនទាំង 3 ម៉ូឌែលខាងលើ គឺសុទ្ធតែជាប្រភេទលំដាប់បង្គួរប៉ុណ្ណោះ ពោលគឺមិនមែនជាស្មាតហ្វូនលំដាប់កំពូលឡើយ។ ដំបូងចាប់ផ្ដើមពី OPPO Reno 2 មុនគេ ដែលវាអាចនឹងមានអេក្រង់ទំហំ 6.5 អ៊ីញ ប្រភេទ AMOLED រួមទាំងមានកម្រិតបង្ហាញ Full HD+ ជាមួយកម្រិត aspect ratio 20:9 ផងដែរ។ លើសពីនេះ វាអាចបំពាក់ជាមួយសេនស័រស្កេនស្នាមម្រាមដៃ នៅក្រោមអេក្រង់ ដែលអេក្រង់របស់វា លាតលើតួខ្លួនដល់ទៅ 93.1 ភាគរយទៀតផង កាន់តែពិសេសនោះ ស្មាតហ្វូនម៉ូឌែលនេះ ស្រោបដោយកញ្ចក់មុខក្រោយ ដោយខាងមុខប្រើប្រាស់កញ្ចក់ប្រភេទ Gorilla Glass 6 រីឯខាងក្រោយប្រើត្រឹម Gorilla ជំនាន់ទី 5 ប៉ុណ្ណោះ។ Reno 2 ត្រូវបានគេរំពឹងថា អាចនឹងបំពាក់ឈីបប្រភេទ Snapdragon 730 ជាមួយរ៉េម 8GB ព្រមទាំងអង្គផ្ទុក 256GB ហើយវាក៏អាចមានថ្មទំហំ 4,000mAh ដែលអាចទ្រទ្រង់មុខងារសាកថ្ម VOOC 3.0 ផងដែរ។

មកដល់កាមេរ៉ាវិញ នៅខាងក្រោយវាអាចមានចំនួន 4 គ្រាប់ ដែលគ្រាប់ទីមួយមានទំហំ 48MP + 8MP ជាលេន Ultrawide angle ជាមួយលេន 20x Zoom ដែលមានទំហំ 13MP និងមួយទៀតគឺលេនព្រាលផ្ទៃខាងក្រោយទំហំ 2MP។ ចំណែកកាមេរ៉ាមុខវិញ វាអាចនៅតែបន្តប្រើប្រាស់ កាមេរ៉ាប្រភេទព្រុយត្រីឆ្លាមដដែល ដោយមានទំហំ 16MP ព្រមទាំងមាន Flash LED មកជាមួយទៀតផង។ បើយើងមកមើលពី OPPO Reno 2Z វិញម្ដង វាហាក់មានលក្ខណៈខុសប្លែកច្រើនដែរ ពីម៉ូឌែលខាងលើ ដោយវាអាចភ្ជាប់មកជាមួយអេក្រង់ទំហំ 6.53 អ៊ីញ ប្រភេទ AMOLED ដូចគ្នា ប៉ុន្តែវាបានបំពាក់ប្រភេទកញ្ចក់ត្រឹម Gorilla Glass 5 ប៉ុណ្ណោះ។

លើសពីនេះ វាអាចបំពាក់នូវបន្ទៈឈីបប្រភេទ MediaTek Helio P90 ដែលមានរ៉េមទំហំ 8GB និងអង្គផ្ទុកទំហំ 256GB ដូច្នេះដែរ។ ចំពោះផ្នែកកាមេរ៉ាខាងក្រោយវិញ អាចមានលេន 48MP + 8MP និង 2MP ទៀតជាលេនព្រាលផងដែរ។ នៅផ្នែកខាងមុខ វាមានលក្ខណៈដូច Reno 2 ដែរ ដែលអាចមានកាមេរ៉ាមួយគ្រាប់ទំហំ 16MP ដដែល ចំណែកឯថាមពលថ្ម ក៏ដូចជាមុខងារសាកថ្មវិញ វាអាចមានលក្ខណៈដូចម៉ូឌែលខាងលើដែរ។ ដោយឡែក ចំពោះ OPPO Reno 2F វិញ វានៅមិនទាន់មានប្រភពណាមួយ បំភ្លឺឲ្យបានច្បាស់នោះទេ តែអ្វីដែលអាចប្រាប់បានគឺ វាអាចប្រើប្រាស់លេនកាមេរ៉ា 48MP របស់ Samsung ទៀតផង ដែលសេនស័រនោះមានឈ្មោះថា Samsung ISOCELL Bright GM1 48-megapixel។

គួរបញ្ជាក់ដែរថា ទាំងបីម៉ូឌែលនេះ អាចដំណើរការដោយ Android 9 Pie ជាមួយស្បែកមុខ ColorOS 6.1 ហើយវាក៏អាចធ្វើការអាប់ដេតទៅកាន់ Android Q បានផងដែរ នៅក្នុងពេលឆាប់ៗខាងមុខ។ ដូចដែលធ្លាប់បានប្រាប់ហើយថា OPPO Reno 2 series អាចនឹងបង្ហាញខ្លួនផ្លូវការក្នុងប្រទេសឥណ្ឌាមុនគេ នាថ្ងៃទី 28 សីហាខាងមុខនេះ ដោយ OPPO Reno 2 អាចមានតម្លៃខ្ទង់ 490 ដុល្លារ ខណៈពេលដែល Reno 2Z អាចមានតម្លៃប្រហែល 350 ដុល្លារ និងចុងក្រោយគឺ OPPO Reno 2F អាចនឹងដាក់លក់ក្នុងតម្លៃខ្ទង់ 280 ដុល្លារអញ្ចឹងដែរ។

ដូច្នេះហើយ ខាងលើនេះគឺជាដំណឹងលេចធ្លាយ ដែលយើងអាចប្រាប់ដល់ប្រិយមិត្តទាំងអស់គ្នាបាន ប៉ុន្តែវាក៏មិនប្រាកដថា មានលក្ខណៈបែបនេះទាំងស្រុងនោះដែរ ហេតុនេះ បើចង់ដឹងច្បាស់ មានតែរង់ចាំមើលនៅថ្ងៃដែលវាប្រកាសផ្លូវការប៉ុណ្ណោះ។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ

ដើម្បីទទួលបាន វីដេអូថ្មីៗ

!!!https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញពីCamboReport