បណ្តាញសង្គម

កាន់​តែ​ច្បាស់ ​Nokia ​7.2 ​អាច​នឹង​ប្រើ​បន្ទះ​ឈីប ​Snapdragon ​710 ​និង​មាន​កាមេរ៉ា​ក្រោយ​ចំនួន ​3 ​គ្រាប់​

កាលពីខែមុន ស្មាតហ្វូនជំនាន់ថ្មី Nokia មួយម៉ូឌែលត្រូវបាន ប្រទះឃើញ Case នៅលើវេបផ្សាយ Slashleaks ហើយគេជឿជាក់ថា វាអាចជា Nokia 7.2។ មិនមែនមានត្រឹមតែប៉ុណ្នឹងទេ ស្មាតហ្វូនម៉ូឌែលនេះ

ក៏ធ្លាប់មានព័ត៌មានលេចធ្លាយពីមុនមក ខ្លះៗហើយដែរ ដូច្នេះពេលនេះ វាមិនមែនជាលើកដំបូងឡើយ ប៉ុន្តែលើកនេះអាចនិយាយបានថា វារៀងច្បាស់ជាងរាល់ដង។

ពិតណាស់ ថ្មីនេះ មានគេបានប្រទះឃើញ Case របស់ Nokia 7.1 នេះសាជាថ្មីម្ដងទឿត ដោយអាចបញ្ជាក់បានថា វាមានរាងស្តើង និងមានកាមេរ៉ាក្រោយរាងមូល ដែលបានផ្ទុកកាមេរ៉ាដល់ទៅចំនួន 3 គ្រាប់ និងមានភ្លើង Flash LED នៅក្នុង Zone ជាមួយគ្នាទៀតផង។ មិនតែប៉ុណ្ណោះ វាក៏មានសេនស័រស្កេនស្នាមម្រាមដៃ នៅខាងក្រោមកាមេរ៉ា 3 គ្រាប់នោះផងដែរ ចំណែកឯផ្នែក នៅខាងមុខ យើងអាចមើលឃើញថា ស្មាតហ្វូបនេះ បានប្រើម៉ូតអេក្រង់បែបដំណក់ទឹក សម្រាប់ផ្ទុកកាមេរ៉ាមុខមួយគ្រាប់។ លើសពីនេះទៅទៀត ឃើញថា Nokia 7.2 នៅតែមានរន្ធដោតកាស 3.5 មីលីម៉ែត្រ នៅផ្នែកខាងលើ រីឯផ្នែកខាងក្រោមវិញ ក៏ឃើញថាវាមានរន្ធសាកថ្មជា USB ប្រភេទ C ជាមួយរន្ធបំពងសំលេង និងរន្ធស្រូបសំលេង ផងដែរ។

គួររំលឹកថា បើយោងតាមប្រភពបែកធ្លាយលើ Geekbench កន្លងទៅ បានបង្ហាញថា Nokia 7.2 អាចនឹងបំពាក់បន្ទះឈីប Snapdragon 710 របស់ក្រុមហ៊ុន Qualcomm ជាមួយរ៉េមទំហំ 6GB និងដំណើរការដោយ Android 9.0 Pie។ មួយវិញទៀត វាអាចនឹងមាន សេនស័រកាមេរ៉ាក្រោយធំទំហំ 48MP ចំនួនមួយគ្រាប់ និងវាអាចមានថាមពលថ្មទំហំ 3,500mAh ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញពីCamboReport