Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mi Mix 4 អាច​បំពាក់​កាមេរ៉ា​ទំហំ 108MP និង​ចេញ​នៅ​ខែ​ក្រោយ​នេះ

  • បោះពុម្ព

បើយោងទៅតាម ការប៉ាន់ស្មានចេញមកពី ប្រទេសចិនផ្ទាល់តែម្ដង គឺបាននិយាយប្រាប់ថា Xiaomi នឹងអាចត្រៀមចេញស្មាតហ្វូន Mi Mix 4 នៅខែកញ្ញាឆ្នាំ 2019 ឆាប់ៗខាងមុខនេះហើយ។ លើសពីនេះទៅទៀត

ប្រភពលេចធ្លាយផ្សេងមួយទៀត បានបង្ហើបឲ្យដឹងថា ហេតុដោយសារតែម៉ាក Redmi ជាស្មាតហ្វូនដំបូងបង្អស់ ដែលបានបំពាក់កាមេរ៉ាទំហំ 64MP ដូច្នេះហើយម៉ាក Xiaomi ប្រាកដជាអាចយក សេនស័រកាមេរ៉ាទំហំ 108MP មកប្រើប្រាស់មុនម្ដង។ កាលពីដើមសប្ដាហ៍នេះ Samsung និង Xiaomi បានចាប់ដៃគូគ្នា ដើម្បីប្រកាសចេញកាមេរ៉ាទំហំ 108MP ជាផ្លូវការ ហើយសង្ឃឹមថានឹងអាច យកមកបំពាក់លើ ស្មាតហ្វូនរៀងៗខ្លួន ឆាប់ៗនេះផងដែរ។ដូចសព្វមួយដងអញ្ចឹង Xiaomi តែងតែព្យាយាមនាំយក បច្ចេកវិទ្យាទំនើបថ្មីៗ មកបំពាក់លើស្មាតហ្វូន កម្រិតមធ្យមរបស់ខ្លួន ដោយមិនឲ្យមានតម្លៃលើស 1000 ដុល្លារនោះទេ ហើយនាពេលថ្មីៗនេះ ក៏បានគេរំពឹងទុកថា Mi Mix 4 គឺជាស្មាតហ្វូនដំបូងបង្អស់ ដែលមានកាមេរ៉ាទំហំធំ 108MP និងអាចចេញខែក្រោយនេះ។ ចំណែកឯព័ត៌មានលេចធ្លាយ ចេញផ្សាយកាលពីមុនៗ ក៏បានអះអាងមកថា Mi Mix 4 ព្រមទាំងអាចដើរដោយ បន្ទះឈីប Snapdragon 855+ SoC, កាមេរ៉ាមុខក្រោមអេក្រង់ និងល្បឿនសាកថ្មកម្រិត 100W ថែមទៀតផង។ ទោះបីជាយ៉ាងណាក្ដី វាគ្រាន់តែជា ពាក្យចចាមអារ៉ាមប៉ុណ្ណោះ ដូច្នេះយើងមិនទាន់អាច សម្រេចបានថាច្បាស់ 100% ទាំងស្រុងនោះទេ។ ប្រសិនបើរបាយការណ៍ទាំងនេះ ពិតជាត្រឹមត្រូវមែននោះ ដូច្នេះតម្លៃរបស់ស្មាតហ្វូន Mi Mix 4 ក៏នឹងមិនអាចក្រោម 500 ដុល្លារផងដែរ ប៉ុន្ដែនេះគ្រាន់តែជាការ ព្យាករណ៍ទុកមុនប៉ុណ្ណោះ។

ស្មាតហ្វូនស៊េរីថ្មីៗមួយចំនួន ដែលរួមមានដូចជា vivo NEX 3, iQOO Pro 5G ហើយផ្សេងៗជាច្រើនទៀត នឹងចូលវាយលុកទីផ្សារ នៅចន្លោះពីចុងខែសីហា ដល់ខែកញ្ញាខាងមុខនេះ ដូច្នេះហើយវាជាពេលល្អសម្រាប់ Xiaomi បញ្ចេញស្មាតហ្វូនជំនាន់ក្រោយ ដើម្បីប្រកួតប្រជែងជាមួយ ផងដែរ។ នាពេលបច្ចុប្បន្ននេះ Xiaomi មិនទាន់បានបង្ហើបប្រាប់ ជាផ្លូវការនៅឡើយទេ អំពីវត្តមានរបស់ ស្មាតហ្វូនម៉ូឌែល Mi Mix 4 ប៉ុន្ដែត្រូវបានរំពឹងទុកថា នឹងអាចចេញលក់ នៅខែក្រោយនេះហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber