Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំងសាកល្បឿនលឿន របស់ក្រុមហ៊ុនដទៃ មិនគាំទ្របច្ចេកវិទ្យា សាកថ្មល្បឿនលឿន 45W របស់ Galaxy Note 10+ នោះទេ

  • បោះពុម្ព

សព្វថ្ងៃនេះ បើនិយាយអំពី បច្ចេកវិទ្យា សាកថ្មល្បឿនលឿនរបស់ស្មាតហ្វូន ក្រុមហ៊ុន Samsung ក៏អាចរាប់បញ្ចូលថា គឺជាក្រុមហ៊ុន ផលិតស្មាតហ្វូន មួយដែលបានបំពាក់ បច្ចេកវិទ្យា សាកថ្ម ល្បឿនលឿន

នៅលើស្មាតហ្វូន របស់ខ្លួនផងដែរ ដើម្បីយកទៅ ប្រកួតប្រជែង ជាមួយក្រុមហ៊ុន ផលិតស្មាតហ្វូន ដទៃទៀត។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការ ដាក់ បង្ហាញជាផ្លូវការ នូវស្មាតហ្វូន ដែលស្ថិតនៅក្នុង ត្រកូល Note របស់ខ្លួន នោះគឺ Galaxy Note 10 និង Galaxy Note 10+ ក្នុងនោះយើងសង្កេតឃើញថា Galaxy Note 10+ គាំទ្រ បច្ចេកវិទ្យាសាកថ្មល្បឿនលឿន រហូតដល់ទៅ 45W ឯណោះ ដែលជាបច្ចេកវិទ្យា សាកថ្មល្បឿនលឿនមួយ ដ៏លឿនជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្ត ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung។

យើងបានដឹងហើយថា ទោះបីជា Galaxy Note 10+ គាំទ្រ បច្ចេកវិទ្យាសាកថ្មល្បឿនលឿន រហូតដល់ទៅ 45W ក៏ពិតមែន ប៉ុន្តែ Samsung មិនបានដាក់បញ្ចូល ឆ្នាំងសាកល្បឿនលឿន កម្លាំង 45W នៅក្នុងប្រអប់នោះទេ។ ហេតុដូច្នេះមានន័យថា បើសិនជាអ្នកចង់ទទួលបាន អត្ថប្រយោជន៍ ពីបច្ចេកវិទ្យាសាកថ្មល្បឿនលឿន រហូតដល់ទៅ 45W ពី Galaxy Note 10+ របស់អ្នកនោះ អ្នកត្រូវតែធ្វើការទិញយក ឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង 45W របស់ក្រុមហ៊ុន Samsung ផ្ទាល់តែម្តង ដែលវាមានតម្លៃ 50 ដុល្លារ ឯណោះ។ ត្រង់ចំនុចនេះ ប្រាកដជាមានប្រិយមិត្តមួយចំនួន មានការងើងឆ្ងល់ហើយថា តើយើងអាចប្រើប្រាស់ ឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង ចាប់ពី 45W ឡើងទៅ របស់ក្រុមហ៊ុន ដទៃបានទេ? ចម្លើយនោះគឺមិនបាននោះទេ ព្រោះថាវាមិនអាចទទួលបានអត្ថប្រយោជន៍ ពីបច្ចេកវិទ្យាសាកថ្មល្បឿនលឿន រហូតដល់ទៅ 45W នោះទេ។ ព្រោះថា បច្ចេកវិទ្យាសាកថ្មល្បឿនលឿន រហូតដល់ទៅ 45W ដែលបំពាក់នៅលើ Galaxy Note 10+ ប្រើប្រាស់បច្ចេកវិទ្យា សាកថ្មល្បឿនលឿនថ្មីមួយ ដែលមាន ឈ្មោះថា Programmable Power Supply ( PPS ) ខណៈដែល ក្រុមហ៊ុនដទៃ ប្រើប្រាស់បច្ចេកវិទ្យា សាកថ្មល្បឿនលឿនថ្មីមួយ ដែលមាន ឈ្មោះថា Power Delivery ( PD )។

សរុបមកវិញ បើសិនជាប្រិយមិត្តដែលបានធ្វើការ កុម្ម៉ង់ទិញ Galaxy Note 10+ ហើយចង់ទទួលបាន អត្ថប្រយោជន៍ ពីបច្ចេកវិទ្យាសាកថ្មល្បឿនលឿន រហូតដល់ 45W ពី Galaxy Note 10+ នោះ។ លោកអ្នកគប្បីគួរតែទិញយក ឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង 45W ពីក្រុមហ៊ុន Samsung ផ្ទាល់តែម្តង ព្រោះថា បច្ចុប្បន្ននេះ មិនទាន់មាន ក្រុមហ៊ុន ដែលផលិតឆ្នាំងសាក ល្បឿនលឿន ដែលបំពាក់មកជាមួយ បច្ចេកវិទ្យា Programmable Power Supply ( PPS ) នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញពីCamboReport