បណ្តាញសង្គម

ស្មាត​ហ្វូន ​Redmi ​ថ្មី​មួយ​ម៉ូឌែល​មាន​ថ្ម​ធំ​ដល់​ទៅ ​5,000mAh ​ដែល​មិន​ធ្លាប់​មាន​លើ​យីហោ ​Redmi ​ពី​មុន​មក​

កាលពីម្សិលមិញ មានគេបានប្រទះឃើញស្មាតហ្វូន Redmi ថ្មីមួយស៊េរី នៅលើ TENNA ដែលមានលេខសម្គាល់ម៉ូឌែល M1908C3IC ប៉ុន្ដែ វាគ្រាន់តែជាការរូបភាពមួយសន្លឹក បង្ហាញពីរូបរាងរបស់ស្មាតហ្វូននេះ

ប៉ុណ្ណោះ។ ជាក់ស្ដែង ក្នុងថ្ងៃនេះ វាត្រូវបានលេចចេញ សាជាថ្មីម្ដងទៀត ជាមួយលក្ខណៈសម្បត្តិពេញមួយចំនួន រួមមានថាមពលថ្មធំ មិនធ្លាប់មានលើ ស្មាតហ្វូន Redmi ពីមុនទៀតផង។

បើយោងតាម ការចុះបញ្ជីលើ TENNA បានបង្ហាញថា Redmi មានលេខសម្គាល់ M1908C2IC មួយនេះ មានអេក្រង់ទំហំ 6.2 អ៊ីញ ជាមួយម៉ូតកាមេរ៉ាមុខ បែបដំណក់ទឹក។ លើសពីនេះ វាបានបំពាក់ CPU ជាប្រភេទ Octa-Core ទំហំ 2.0 មានរ៉េមទំហំ 2GB, 3GB រឺ 4GB ដែលមានអង្គទិន្នន័យក្នុងម៉ាស៊ីនទំហំ 16GB, 32GB រឺ 64GB ទៅតាមជម្រើសនៃរ៉េម និងអាចបន្ថែមទំហំផ្ទុក ពីខាងក្រៅបានដល់ទៅ 512GB ផងដែរ។

ក្នុងរូបភាពខាងលើ បានបង្ហាញថាស្មាតហ្វូននេះ មានកាមេរ៉ាក្រោយ 2 គ្រាប់ ដោយមួយគ្រាប់ ជាកាមេរ៉ាគោលទំហំ 12 មេហ្គាភិចសែល ចំណែកមួយគ្រាប់ទៀតមិនបានបញ្ជាក់ឡើយ និងមានកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល។ ក្រៅពីហ្នឹង Redmi M1908C3IC មានសេនស័រស្កេនស្នាមម្រាមដៃ នៅខ្នងខាងក្រោយ ដែលដំណើរការដោយ Android 9.0 Pie និងមានថាមពលថ្មទំហំ 5,000mAh។

សូមបន្ថែមទៀតថា ស្មាតហ្វូន Redmi ជំនាន់ថ្មីនេះ មានវិមាត្រ 156.3 x 75.4 x 9.4 មីលីម៉ែត្រ ជាមួយទម្ងន់ 190 ក្រាម និង TENAA បានប្រាប់ថា វានឹងមានពណ៌ជាច្រើនរួមមាន ពណ៌ខ្មៅ, ក្រហម, ខៀវ, ផ្កាឈូក, ស, បៃតង, ស្វាយ និងពណ៌ប្រផេះ ជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញពីCamboReport