Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មវិធី Android ទាំង​អស់​នេះ​មាន​ផ្ទុក​នូវ​មេរោគ Adware ដែល​ឃើញ​មាន​នៅ​លើ Play Store

  • បោះពុម្ព

របាយការណ៍សិក្សា ស្រាវជ្រាវថ្មីមួយ បានធ្វើឡើងដោយ ក្រុមហ៊ុនការពារសុវត្តិភាព Trend Micro បានចុះផ្សាយឲ្យដឹងថា កម្មវិធីផ្ទុកនូវមេរោគ Adware សរុបរហូតដល់ទៅ 85 កម្មវិធីឯណោះ ដែលបានបន្លំខ្លួនធ្វើជា

កម្មវិធីប្រភេទ កែរូបភាព/កាត់តវីដេអូ និងហ្គេមនៅលើ Google Play Store ផ្ទាល់តែម្ដង។ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ អ្នកប្រើប្រាស់ស្មាតហ្វូន Android ចំនួន 8 លាននាក់រួចមកហើយ ដែលបានទាញយក កម្មវិធីទាំងអស់នោះ។ ចំណែកឯមុខងាររបស់ កម្មវិធីមេរោគទាំងនោះ គឺដើម្បីធ្វើការលួចបន្ថែម ផ្ទាំងពាណិជ្ជកម្ម (Ads) ទៅលើស្មាតហ្វូនអ្នកប្រើ ដោយសូម្បីតែនៅលើ Home Screen ឬ Lock Screen ក៏អាចដាក់បង្ហាញបានដែរ។

លើសពីនេះទៅទៀត កម្មវិធីមានផ្ទុកមេរោគ Adware ទាំងអស់នោះ គឺបានប្រើវិធីដ៏ឆ្លាតវៃ ដើម្បីដាក់បង្ហាញផ្ទាំងពាណិជ្ជកម្ម និងព្រមទាំងអាចធ្វើឲ្យ អ្នកប្រើប្រាស់ពិបាកលុប កម្មវិធីបានថែមទៀតផង។ ចំពោះការស្រាវជ្រាវពី Trend Micro បានបង្ហាញឲ្យឃើញថា ខណៈពេលដែល លោកអ្នកទាញយក កម្មវិធីទាំងនោះរួចហើយ រយៈពេលប្រហែល 30 នាទីក្រោយមក រូបតំណាងរបស់កម្មវិធី គឺអាចលាក់បាំងចេញពី Home Screen និងបង្កើតជារូបតំណាង Shortcut ដោយខ្លួនឯងតែម្ដង។ ប្រសិនបើយើងព្យាយាម លុបកម្មវិធីទាំងនោះ ដូច្នេះយើងលុបបានតែ រូបតំណាងបន្លំប៉ុណ្ណោះ ដោយឡែកកម្មវិធីនោះ ស្ថិតនៅក្នុងស្មាតហ្វូនដដែល។

លើសពីនេះទៅទៀត កម្មវិធីផ្ទុកមេរោគទាំងនោះ ក៏អាចដឹងបានថា ពេលណាដែលអ្នកប្រើ បានដោះសោទូរសព្ទ ហើយក៏ចាប់ផ្ដើមបញ្ចេញផ្ទាំង Ads ពេញផ្ទៃអេក្រង់តែម្ដង និងព្រមទាំងពិបាក បិទចោលថែមទៀត។ ក្រុមអ្នកស្រាវជ្រាវ Trend Micro បានផ្ដល់នូវបញ្ជីមួយ ដាក់បង្ហាញអំពី កម្មវិធីមេរោគទាំងនោះ ដែលរួមមានដូចជា Super Selfie Camera, Cos Camera, Pop Camera, One Stroke Line Puzzle និងផ្សេងៗជាច្រើនទៀត ហើយសុទ្ធតែទទួលបាន ចំនួនទាញយក 1 លានដងជាងឯណោះ។

រៀងរាល់ពេលទាញយក កម្មវិធីថ្មីណាមួយពី Google Play Store សូមមេតា្ដប្រិយមិត្តអ្នកអាន ចូលត្រួតពិនិត្យមើលតារាង Review នៅខាងក្រោមជាមុនសិន ថាតើមានមតិវិជ្ជមាន ច្រើនឬក៏អត់ទេ រួចហើយចាំសម្រេចចិត្ត ទាញយកមកដំឡើងប្រើ។ បន្ទាប់ពីទទួលបាន របាយការណ៍ថ្មីនេះ Google ក៏បានចាប់ផ្ដើមលុប កម្មវិធីមួយចំនួនធំ ដែលមាននៅលើបញ្ជីនោះ ចេញពី Play Store ជាបណ្ដើរៗហើយ ប៉ុន្ដែហាក់បីដូចជា មិនទាន់មានវិធីសាស្រ្ដល្អ ដើម្បីអាចការពារ ឬហាមឃាត់ បានទាំងស្រុងនៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញពីCamboReport