បណ្តាញសង្គម

បន្ទះបង្ហាញ iPhone 11 ទំនង​ជា​មាន​វត្ថុធាតុ​ដើម ដូច​បន្ទះបង្ហាញ​របស់ Galaxy Note 10 ដែរ

បច្ចុប្បន្ននេះ យើងឃើញថា មានក្រុមហ៊ុន ផលិតបន្ទះបង្ហាញរូបភាព សម្រាប់ស្មាតហ្វូន ជាច្រើន ក្នុងនោះមានដូចជា ក្រុមហ៊ុន Samsung Display, LG Display, Japan Display និង BOE Display បានខិតខំ

ធ្វើការសិក្សាស្រាវជ្រាវ ស្វែងរកអ្វីដែលថ្មី អ្វីដែលប្លែក យកមកបំពាក់នៅលើ បន្ទះបង្ហាញរូបភាព របស់ខ្លួន ដើម្បី ប្រកួតប្រជែង និង ទាក់ទាញ ក្រុមហ៊ុនផលិតស្មាតហ្វូន ឲ្យងាកមកប្រើប្រាស់ បន្ទះបង្ហាញរូបភាពរបស់ខ្លួន។ ក្នុងនោះ យើងសង្កេតឃើញថា បន្ទះបង្ហាញរូបភាព របស់ក្រុមហ៊ុន Samsung Display មានលក្ខណៈសម្បិត្តិពិសេស និងបច្ចេកវិទ្យាដ៏ទំនើបជាងគេទៀតផង ដែលជាហេតុធ្វើឲ្យ ក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗ បានទិញយកបន្ទះបង្ហាញរូបភាព របស់ក្រុមហ៊ុន Samsung យកទៅបំពាក់លើ ស្មាតហ្វូនកំពូលៗ របស់ខ្លួន ក្នុងនោះមានដូចជា iPhone X, iPhone Xs, iPhone Xs Max និង OnePlus 7 Pro ជាដើម។

បើងាកទៅមើល គុណភាព របស់បន្ទះបង្ហាញរូបភាព ដែលបានបំពាក់នៅលើ Galaxy Note 10 និង Galaxy Note 10+ ត្រូវផលិតឡើងដោយ ក្រុមហ៊ុន Samsung វិញនោះ យើងឃើញថា វាពិតជាមាន កម្រិតរូបភាពច្បាស់ខ្លាំង ហើយក៏ផ្តល់ពណ៌ឲ្យទៅ រូបភាព បានត្រឹមត្រូវ 100 ភាគរយផងដែរ។ ជាក់ស្តែង បន្ទះបង្ហាញរូបភាព របស់ Galaxy Note 10+ បានជាប់ជា បន្ទះបង្ហាញ ដែលមាន ចំណាត់ថ្នាក់លេខ 1 ដែលល្អជាងគេ នាពេលបច្ចុប្បន្ននេះ។ ហេតុដូច្នេះប្រាកដណាស់ ច្បាស់ជាមាន ក្រុមហ៊ុនផលិត ស្មាតហ្វូនល្បីៗ មានបំណងចង់ទិញយក បន្ទះបង្ហាញរូបភាព ជំនាន់ចុងក្រោយនេះ ពីក្រុមហ៊ុន Samsung យកទៅបំពាក់នៅលើ ស្មាតហ្វូនកំពូលៗ របស់ខ្លួនច្បាស់ជាមិនខាន។ ស្រាប់តែកាលពីពេលថ្មីៗនេះ មានរបាយកាណ៍ ថ្មីមួយ ដែលបានរាយការណ៍ដោយ ឧស្សាហកម្មកូរ៉េខាងត្បូង បាននិយាយថា ក្រុមហ៊ុន Apple នឹងធ្វើការបំពាក់អេក្រង់ OLED ដែលមានវត្ថុធាតុដើម និងបច្ចេកវិទ្យា ដូចទៅនឹង បន្ទះបង្ហាញ របស់ Samsung Galaxy Note 10។ ប្រភពបន្តទៀតថា វត្ថុធាតុដើម ដែលប្រើប្រាស់សម្រាប់ផលិត បន្ទះបង្ហាញរបស់ Galaxy S10 និង Galaxy Note 10 មានឈ្មោះតំណាងថា “M9” ហើយវត្ថុ ធាតុដើមដែលប្រើប្រាស់ សម្រាប់ ផលិត បន្ទះបង្ហាញរបស់ iPhone ជំនាន់ថ្មីក៏មានឈ្មោះ តំណាងថា “M9” ដូចគ្នា ខណៈដែល វត្ថុធាតុដើមដែលប្រើប្រាស់ សម្រាប់ផលិត បន្ទះបង្ហាញរបស់ iPhone Xs និង iPhone Xs Max មានឈ្មោះតំណាងថា “LT2” ។

សរុបមកវិញ ព័ត៌មានខាងលើ គ្រាន់តែជាព័ត៌មាន ដែលបានអះអាង ដោយប្រភពមួយតែប៉ុណ្ណោះ យើងមិនដឹងថា វាគឺជាការពិត ឬយ៉ាងណានោះទេ ដូច្នេះមានតែរង់ចាំមើលបន្តទៀត។ ប៉ុន្តែប្រសិនបើ ព័ត៌មានខាងលើ គឺជាការពិតមែននោះ វាគឺជាដំណឹងមួយ ដ៏ល្អមួយ សម្រាប់អ្នកដែលជាតែងតែគាំទ្រ ស្មាតហ្វូនរបស់ក្រុមហ៊ុន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញពីCamboReport