Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Motorola One Action ចេញ​ផ្លូវ​ការ មាន​អេក្រង់​ខ្នាត​កុន 21:9 និង​កាមេរ៉ា​ជា​ប្រភេទ Action ថ្

  • បោះពុម្ព

ប្រិយមិត្តណាខ្លះដែលបានស្គាល់នូវកាមេរ៉ា ប្រភេទ Action ដែលយើងធ្លាប់តែ ឃើញវាមានខ្នាតតូចៗ និងមិនមានភ្ជាប់ជាមួយអេក្រង់ធំប៉ុន្មានទេ។ កាមេរ៉ា Action ទាំងនោះ

យើងធ្លាប់បានឃើញ ពីក្រុមហ៊ុនមួយចំនួនដូចជា GoPro, Sony និង DJI ជាដើម។ 

ដោយឡែក ពេលនេះ ក្រុមហ៊ុន Motorola បានប្រកាសចេញលក់ នូវស្មាតហ្វូន ដើរដោយ Android ថ្មីរបស់ខ្លួន ដែលមានភ្ជាប់មកនឹង Len របស់ប្រភេទកាមេរ៉ា Action នោះមក ជាមួយផងដែរ។ ចំពោះ Len នៃកាមេរ៉ា ប្រភេទ Action នេះ គឺមានទំហំ ស៊ិនស័រ 16 មេហ្គាភិចសែល មានមុំធំ 117 ដឺក្រេ ដែលអាចថតវីដេអូបានកំរិត 1080p ក្នុងល្បឿន 60 fps ជាមួយមុខងារ ទប់លំនឹង Image Stabilization។ បន្ថែមពីនោះ វាបានប្រើប្រាស់នូវ បច្ចេកវិទ្យា Pixel Binning ដែលជំនួយដល់ ការចាប់រូបភាពក្នុងទីងងឹតផងដែរ។ មួយវិញទៀត ស៊ិនស័រនោះ នឹងផ្លាស់ប្តូរទៅតាមការផ្តេក របស់ទូរសព្ទ មានន័យថា យើងអាចថតវីដេអូ ផ្តេកបានដដែល ទោះបីជាដាក់ទូរសព្ទបញ្ឈរក៏ដោយ។  

 

យ៉ាងណាមិញ ស៊ិនស័រនេះមាន លក្ខណៈខុសពីគេបន្តិច ត្រង់ថាវាមិនអាចថតរូបប៉ុស្តិ៍ បាននោះទេ ដោយវានឹងប្រើប្រាស់ Len ទី 2 វិញ ដែលមានទំហំ 12 មេហ្គាភិចសែល ផ្សេងទៀត ដែល វាអាចថតវីដេអូបានដល់កម្រិត 4K ក្នុងល្បឿន 30 frame ក្នុងមួយវិនាទី។ វាក៏មានបន្ថែមនូវ Len ទី 3 មួយគ្រាប់ទៀត ដែលមានទៅទំហំ 5 មេហ្គាភិចសែល ប្រើប្រាស់សម្រាប់ថតរូប ព្រលលផ្ទៃខាងក្រោយផងដែរ។

វាមានភ្ជាប់មកជាមួយអេក្រង់ 6.3 អ៊ីញ ខ្នាតកុន 21:9 ដែលមានកម្រិតបង្ហាញ 1080p ប្រភេទ IPS LCD រួមជាមួយនឹង កាមេរ៉ាខាងមុខ 12 មេហ្គាភិចសែលមួយគ្រាប់ ចោះពីលើអេក្រង់នៅខាងឆ្វេងជ្រុងខាងលើ។ Motorola One Action ដើរដោយ Android 9.0 អមជាមួយ បន្ទះឈីប Exynos 9609 ទំហំ RAM 4GB និងទំហំផ្ទុក 128GB។ យើងក៏អាច បន្ថែមទំហំផ្ទុកបន្ថែមបានផងដែរ ជាមួយការដោះដូរនឹង ស៊ីមទី 2 ចេញ។ វាក៏បានភ្ជាប់មកជាមួយ ទំហំថ្ម 3,500 mAh ជាមួយនឹងខ្សែសាកប្រភេទ C ដែលនឹងដាក់លក់ក្នុងថ្ងៃទី 16 នេះ ជាមួយតម្លៃ 289 ដុល្លារ ក្នុងទីផ្សារ អឺរ៉ុប។

សម្រាប់តម្លៃនេះ គឺពិតជាសាកសម ក្នុងការឈានជើងដើរចូលទីផ្សារ ទូរសព្ទអេក្រង់ខ្នាតវែង 21:9 របស់ ក្រុមហ៊ុន Motorola ដូចដែលយើងធ្លាប់បានឃើញមាន នៅលើ Sony Xperia 1 កន្លងមក។ ដោយលើកនេះ Motorola ហាក់ព្យាយាមក្នុងការស្វែងរក នូវមុខងារ និងលក្ខណៈសម្បត្តិថ្មីៗ បន្ថែមដើម្បីដាក់លើ ស្មាតហ្វូន របស់ខ្លួនជាបន្តបន្ទាប់។ 

*សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញពី CamboReport