Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរទស្សន៍ដែលមានយីហោ Redmi នឹងត្រូវបង្ហាញខ្លួនជាផ្លូវការក្នុងពេលឆាប់ៗនេះ

  • បោះពុម្ព

ក្រុមហ៊ុនស្មាតហ្វូនភាគច្រើន ក្នុងពេលបច្ចុប្បន្ននេះ ហាក់ដូចជាកំពុងតែពង្រីកទីផ្សាររបស់ខ្លួន តាមរយៈការផលិតឧបករណ៍អេឡិចត្រូនិច ផ្សេងៗផងដែរ។ មិនខុសទេ នៅពេល

នេះសូម្បី Redmi ដែលជាយីហោស្ថិតក្រោមអាណាព្យាបាលរបស់ Xiaomi ក៏កំពុងតែមានគម្រោងក្នុងការនាំយកប្រភេទ ទូរទស្សន៍ ទៅដាក់លក់ក្នុងទីផ្សារទៀតផង។ វាក៏អាចដោយសារតែ ក្រុមហ៊ុនខាងលើ ចង់ឲ្យយីហោរបស់ខ្លួន មាននៅលើឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀត ក្រៅពីទូរសព្ទក៏ថាបាន។

មិនខុសទេ កាលពីពេលថ្មីនេះ ប្រធានគ្រប់គ្រងទូទៅរបស់ Xiaomi TV បានធ្វើការចែករំលែក នៅលើបណ្តាញសង្គម Weibo ដោយបានបញ្ជាក់ថា Redmi TV នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ មួយវិញទៀត ទូរទស្សន៍របស់ Redmi ត្រូវបានទទួលស្គាល់ផ្លូវការហើយ ដោយ China’s National Quality Certification Center listing ហើយវាក៏មានលេខកូដសម្គាល់ L70M5 ដូច្នេះដែរ។ គួរបញ្ជាក់ដែរថា បើតាមពាក្យចចាមអារ៉ាមកន្លងមក ទូរទស្សន៍ខាងលើ អាចនឹងមានជម្រើសពីរប្រភេទដូចជា ទំហំ 40 អ៊ីញនិង 70 អ៊ីញ ដែលទាំងពីរម៉ូឌែលនេះ អាចនឹងមានកម្រិតបង្ហាញដល់ 4K UHD ទៀតផង។ 

ដូច្នេះហើយ ទូរទស្សន៍ដែលមានស្លាកយីហោ Redmi នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ដែលមានសង្ឃឹមច្រើន គឺអាចនៅក្នុងខែកញ្ញាខាងមុខនតែម្ដង។ អញ្ចឹងហើយ តាមមើលទៅ យីហោខាងលើ ប្រហែលជាចង់ចូលរួមប្រកួតប្រជែង លើទីផ្សារទូរទស្សន៍ជាមួយគេឯងដែរ ដើម្បីទទួលបានចំណូលមួយផ្នែកទៀត ដាក់ក្នុងហោប៉ៅបន្ថែម។ ម្យ៉ាងវិញទៀត កាលពីពេលថ្មីនេះ Honor បានបញ្ចេញទូរទស្សន៍ឆ្លាតវៃរបស់ខ្លួនរួចហើយ ដែលមានកាមេរ៉ាផុសឡើងដូចទូរសព្ទទៀតផង ចំណែកឯ OnePlus ឯណោះវិញ ក៏បានប្រកាសរួចហើយថា smart TV របស់ខ្លួននឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ ដូចគ្នាជាមួយ Redmi ដែរ។ ហេតុនេះទើប Redmi ចង់ដាក់ស្លាកឈ្មោះរបស់ខ្លួន នៅលើទូរទស្សន៍ ដូចគូរប្រជែងជុំវិញខ្លួនអញ្ចឹងដែរ។




*សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!! 

https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញពីCamboReport